ប៉េស្ត៍​ជ្រូក​អាហ្វ្រិក​រាលដាល​ដល់​ខេត្ត​ចិញ្ចឹម​ជ្រូក​ធំ​បំផុត​នៅ​វៀតណាម​ខាងត្បូង​

759
ចែករម្លែក

​ជម្ងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក បាន​ឆ្លង​ដល់​ខេត្ត​ដុង​ណាយ ដែល​ជា​កន្លែង​ផលិត​សាច់ជ្រូក​ធំ​មួយ​សំរាប់​ផ្គត់ផ្គង់​អោយ​ទីក្រុង​ហូជីមិញ​។​

​ជម្ងឺ​បង្កឡើង​ដោយ​វីរុស្ស​នេះ ដែល​ចម្លង​ជ្រូក​គ្រប់​ប្រភេ​ទាំង​អស់​តាម​រយៈ​វត្ថុ​រាវ​នៃ​រាងកាយ ដូចជា​ឈាម ទឹករំអិល​និង​សំ​បោរ និង​បង្ក​ការ​ក្តៅខ្លួន​ចេញ​ឈាម​ត្រូវបាន​គេ​​ប្រទះឃើញ​នៅ​កសិដ្ឋាន​យ៉ាងតិច​២​នៅ​ស្រុក​ត្រា​ន់ បូម​និង​ញូន ត្រាច​ជាប់​ក្រុង​ហូជីមិញ​។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា តំបន់​នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​កសិដ្ឋាន​កើតរោគ​ទាំងពីរ ស្ថិតក្រោម​ការ​គំរាម​។​គេ​ក៏​បាន​បង្ខាំង​តំបន់​មាន​ឆ្លង​រោគ ដោយ​សម្លាប់​ជ្រូក​ចោល​ បិទ​ទីសត្តឃាត​នៅ​ជិតៗ​នោះ និង​ហាម​នាំចេញ​ជ្រូក​ពី​តំបន់​នេះ​។​

​ដុង​ណាយ ចិញ្ចឹម​ជ្រូក​ជាង​២,៥​លាន​ក្បាល ក្នុងនោះ​៧៥​ភាគរយ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​ធំៗ​និង​សល់​ពី​នេះ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។​វា​ជា​ខេត្ត​ភាគ​ខាងត្បូង​ដំបូង​គេ​ដែល​ត្រូវបាន​​រាយការណ៍​អំពី​ករណី​រកឃើញ​ជម្ងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​។​

​សូមបញ្ជាក់​ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ខេត្ត​ក្រុង​ជាង​២០​នៅ​វៀតណាម​ខាងជើង​និង​កណ្តាល មាន​កើត​ជម្ងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​នៅ​ឆ្នាំនេះ​។​ជា​លទ្ធផល ជ្រូក​ជាង​៨៥.០០០​ក្បាល​ត្រូវបាន​សម្លាប់​ចោល​។​ទោះជា​យ៉ាងណា ឥឡូវ​បណ្តា​ខេត្ត​ភាគ​ខាងជើង​និង​ក្រុង​ហាណូយ​បាន​រាយការណ៍​ថា ពួក​គេ​លែង​មាន​ជម្ងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​នេះ​ទៀត​ហើយ​ក្រោយ​​ពី​មិន​មាន​ការកើត​ជម្ងឺ​ករណី​ថ្មី ឬ​មិន​មាន​ជ្រូក​ងាប់​ក្នុង​រយៈពេល​៣០​ថ្ងៃ​ទៅតាម​ច្បាប់​វៀតណាម​។​

​នៅ​វៀតណាម ប្រមាណ​៧០​ភាគរយ​នៃ​ផលិតផល​សាច់​ចេញ​ពី​សត្វ​ជ្រូក​មកពី​កសិដ្ឋាន​ជាង​១០.០០០​និង​គ្រួសារ​ប្រមាណ​២,៥​លាន ។​

​សំរាប់​ប៉េស្ត៍​ជ្រូក​អាហ្វ្រិក​នេះ នៅ​មិនទាន់មាន​ឱសថ​ព្យាបាល​ទេ តែ​វា​ក៏​មិន​ចម្លង​មក​មនុស្ស​ដែរ​៕​ប្រែ​សម្រួល​៖​វាសនា​

កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​ក្នុង​ខេត្ត ដុង​ណាយ