ប៉េអឹម​ខេត្តសៀមរាប ចាប់​សង្ឃ​ក្លែងក្លាយ ប្រាំ​នាក់ បញ្ជូនទៅ​សាលាដំបូង​

1262
ចែករម្លែក

​ដោយ​៖ គូលែន​ /
​សៀមរាប​៖ ប៉េអឹម​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ ចំនួន​ប្រាំ​នាក់ ពាក់ព័ន្ធ​នឹង​ការបន្លំ​ខ្លួនធ្វើជា​សង្ឃ នៅ​ចំណុច​ព្រះអង្គ​ចេក ព្រះអង្គ​ចម ស្ថិតនៅ​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨​។​

​មន្ត្រី​ប៉េអឹម​ខេត្ត បាន​ឲ្យ​ដឹងថា សង្ឃ​ក្លែងក្លាយ​ទាំង​ប្រាំ​នាក់​នោះ ១.​ឈ្មោះ ផន ផាន់​ណា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​អូរ​ភ្នៅ ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​, ២.​ឈ្មោះ យួន យឿន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​, ៣.​ឈ្មោះ ឯម វិចិត្រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រសារ ឃុំ​អូរ​ក្រសារ ស្រុក​អូរ​ក្រសារ ខេត្ត​កែប​, ៤.​ឈ្មោះ ខាត់ សុខា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប និង​៥.​ឈ្មោះ រឹម អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​ត្រពាំង​ជ្រៅ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​។

​ប្រភព​បាន​បន្តថា ក្រោយ​ការឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ ទាំង​ប្រាំ​នាក់​រួចមក សមត្ថកិច្ច ដកហូត​វត្ថុតាង​មួយចំនួន រួមមាន រថយន្ត​តូយ៉ូតា កាមរី ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​៩៥ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ២A-៥១៤១, ទូរស័ព្ទ ១២​គ្រឿង ស្បង់​ចីពរ និង​ខោអាវ​ស៊ីវិល មួយចំនួនធំ​, ព្រះ​ឆាយា​ល័​ក្ខ ចំនួន​២ និង​ប្រាក់​ចំនួន ២០ ម៉ឺន​រៀល​។ សមត្ថកិច្ច បាន​បញ្ជូន​សង្ឃ​ក្លែងក្លាយ​ទាំង​ប្រាំ​នាក់​នោះ ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​៕v

សង្ឃ​ក្លែងក្លាយ​ចំនួន​ប្រាំ​នាក់ ដែលត្រូវប៉េអឹមបញ្ជូនទៅ​សាលាដំបូង​ (រូបថត៖គូលែន)​