ប៉េអឹម​ខេត្ត​ចាប់ខ្លួន​ជនជាតិ​ចិន​បីនាក់​យក​មាស​ក្លែងក្លាយ​លក់​ឲ្យ​ប្រជាពលរដ្ឋ​

870
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន,បូកគោ​/​ភ្នំពេញៈ​ប៉េអឹម​ខេត្តកំពត​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​បីនាក់​បាន​យក​មាស​ក្លែងក្លាយ​លក់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។

​ប្រភព​បញ្ជាក់ថា​កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​មន្ទីរ​យុត្តិធម៌ ប៉េអឹម​ខេត្តកំពត បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​បីនាក់​។​ក្នុងនេះ​
១- ឈ្មោះ ជុង ហាយ​មីង អាយុ ៥៣ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​,២- ឈ្មោះ ជិន ហាយ​មីង អាយុ ៥២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​និង​៣- ឈ្មោះ អ៊ូ ឡី​តុង អាយុ ៤៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ការឃាត់ខ្លួន​ ​នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់ កំពង់បាយ ក្រុង​កំពត ក្នុងករណី​ឆបោក​ដោយ​យក​មាស​ក្លែងក្លាយ មក​បន្លំ​ទៅ​លក់​ឲ្យ​ជនរងគ្រោះ​ឈ្មោះ តាំង ងី​ម ភេទ ស្រី អាយុ ៧៨​ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ។ វត្ថុតាង​ចាប់បាន​មាន ដុំ​មាស​ក្លែងក្លាយ ចំនួន​៦២​ដុំ ( រូប​តា​មី​ឡឹ​ចំនួន​៣, មាស​ស្នូក ចំនួន​៥៨​ដុំ​)​ទូរស័ព្ទដៃ​៣​គ្រឿង ប៉ាស្ព័រ ចំនួន​មួយ ផ្លែ​រណា ចំនួន​មួយ ម្ស៉ៅ​ពណ៌​ស​មួយកញ្ចប់​។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កំពុង​ចាត់ការ​តាម​នីតិវិធី​៕​សរន​

បុរសជនជាតិចិនដែលចាប់ខ្លួន(រូបក្រុមការងារ)
ដុំមាសក្លែងក្លាយ