ប៉េអឹម​ខេត្ត​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

579

​(​បាត់ដំបង​)៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​អាវុធហត្ថ​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​បាន​​បញ្ជូន​ជនសង្ស័យ​ចំនួន​បួន​នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។​ជនសង្ស័យ​ទាំង​បួន​នាក់​នេះ​ត្រូវ​ប៉េអឹម​ស្រុក​បាណន់​ចាប់ខ្លួនបាន​នៅ​រសៀល​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ អូរ​ពងមាន់ ឃុំ តា​គ្រាម​ស្រុក​បាណន់​។

​លោក​វ៉ាង ពិសិដ្ឋ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​អាវុធហត្ថ​ខេត្ត​បាន​ឳ្យ​ដឹងថា​ជនសង្ស័យ​ទាំង​បួន​នាក់​ឈ្មោះ ជុង កាន ភេទ ប្រុស អាយុ ៣១ ឆ្នាំ​។ ២-​ឈ្មោះ ឈួន សុភា ភេទ ប្រុស អាយុ ១៨ ឆ្នាំ​,៣-​ឈ្មោះ សៀង ស៊ី​ញ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ។​វត្ថុតាង​ដកហូត​បាន​មាន​១​គ្រឿងញៀន​ម៉ា​ទឹកកក ៣៧ កញ្ចប់ ទម្ងន់ ២៦.៧៨ ក្រាម​២-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​៣-​ទូរស័ព្ទដៃ​២ គ្រឿង​៤-​ម៉ូតូ​៣​គ្រឿង ។​

លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជាក់ថា​លុះដល់​ព្រឹក​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០១៧​ថា​នៅ​ភូមិ​អូរ​កំបុត​ឃុំ​ព្រែ​ខ្ពប​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​កម្លាំង​ការិយាល័យ​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ឈ្មោះ ភាវ រក្សា ភេទ​ប្រុស​អាយុ​២២ ឆ្នាំ​មុខរបរ​កម្មករ​ភូមិ ឃុំ​ខាងលើ​។​ជននេះ​ជា​មេខ្លោង​របស់​ឈ្មោះ​ជុង កាន​ព្រមទាំង​ដក​​ហូត​វត្ថុតាង​រួមមាន​១-​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក​១​កញ្ចប់​ទម្ងន់​៥.៦២​ក្រាម ។​២-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ គ្រឿង ។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់​និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ចូនទៅ​​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយៈ​គ្រញូង​

​ប៉េអឹម​ខេត្ត​បញ្ជូន​ជនសង្ស័យ​៤​នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​