ប៉េអឹម​ខេត្ត​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពីបទ​ចាប់រំលោភ​អនិជ​ន​តែ​មិន​សម្រេច​

1446
ចែករម្លែក

(​បាត់ដំបង​): ការិយាល័យ​ព្រហ្មទណ្ឌ នៃ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ពីបទ​ចាប់រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ តែ​មិនបាន​សម្រេច​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ផ្សារ​ទំនើប​បូរី​ថ្មី ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​លោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុំ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ រ ន ស ប អាយុ​១១​ឆ្នាំ នៅ​សង្កាត់​ស្វា​ប៉ោ ក្រុង​បាត់ដំបង​។​

​នៅក្នុង​ពាក្យបណ្តឹង​ក្មេង​ស្រូ​រងគ្រោះ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា ពេល​នាង​ចេញពី​សាលារៀន​ស្រាប់​
​តែមាន​ពូ​ម្នាក់​បបួល​នាង​ចូល​លេង​ក្នុង​ផ្សារ​បូរី​ថ្មី ហើយ​នាំ​នាង​ចូលក្នុង​បន្ទប់ទឹក ដោយនិយាយ​គំរាមថា នឹង​សម្លាប់ចោល​បើ​ហ៊ាន​ស្រែក រួច​យក​ក្រណាត់​គ្រប​មុខ និង​ញាត់​មាត់ ហើយ​បម្រុង​ចាប់រំលោភ តែ​ចៃដន្យ​មាន​អ្នក​ចូល​បន្ទប់​ដែរ ក៏​បែកការណ៍​នាង​ភ័យ​ផង​យំ​ផង​រត់​ចេញមកក្រៅ​ស្រែក​ឲ្យ​គេ​ជួយ ហើយ​បុរស​នោះ​ក៏​រត់​គេចខ្លួនបាត់​។​

​លោក សូ ឌី បញ្ជាក់ថា ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បានធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ រហូត​ឈានដល​ចាប់ខ្លួន​ជនសង្ស័យ​បាន នៅ​រសៀល​ថ្ងៃ​ដដែល នៅ​ចំណុច​វត្ត​កណ្តឹង ស្ថិត​ក្នុងភូមិ​/​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង រួច​នាំខ្លួន​មកកាន់​ទីប​ញ្ចា​ការ ដើម្បី​សាកសួរ​ចម្លើយ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​កុមារី​នេះ​ពិតប្រាកដ​មែន​។​

​ក្រោយ​សារភាព​រួច មន្ត្រី​ជំនាញ​បាន​កសាង​សំណុំ បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕L ដោយ​: គ្រញូង​