ប៉េអឹម​ចាត់ការ​រឿង​លោក​ផ្កាយ​បី​ម្នាក់​ដែលបោក​លុយ​ស្ត្រី​ម្នា​ក់នៅ​អាម៉េរិក​

3128
ចែករម្លែក
  • 4K
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មន្ត្រី​ប៉េអឹម​បាន​បង្ហើប​ឱ្យដឹងថា រឿងក្ដី​លោក​ផ្កាយ​បី​កើត​ប៉ូ​លីន​អគ្គនាយករង នៃ​អគ្គ​នាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស ដែល​នារី​ម្នាក់​នៅ​​អាម៉េរិក​ចោទប្រកាន់ថា បាន បោកប្រាស់​គាត់​រហូត​អស់​ទឹកប្រាក់​ជាង​៣​ម៉ឺន​ដុល្លារ​ត្រូវ​ប៉េអឹម​រាជធានី​ភ្នំពេញ​កំពុងតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​។ ការចាត់​វិធាន​ការ​នេះ គឺ​បន្ទាប់ពី​ស្ត្រី​ម្នាក់​ប្តឹងទៅ​ប៉េអឹម​រាជធានី​ភ្នំពេញ​។​

​រឿង​លោក​ផ្កាយ​បី កើត ប៉ូ​លីន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស​នៃ​ក្រសួងការពារជាតិ ត្រូវបាន​ស្ត្រី​ម្នាក់​លាតត្រដាង​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក និង​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​។ ដោយ​នៅក្នុង​វីដេអូ​ឃ្លី​ប ស្ត្រី​ម្នាក់​នោះ បាន​និយាយ​រៀបរាប់​អំពី​ដំណើររឿង​លោក​ផ្កាយ​បី​បោកប្រាស់​យកលុយ និង​រហូត​ឈានដល់​ការ​គំរាម​សម្លាប់​ថែមទៀត​ផង​។

​តាមរយៈ​ភស្តុតាង​ជា​ឯកសារ​វេ​លុយ​ពី​អាមេរិក​មកឱ្យ​លោក​ផ្កាយ​៣ កើត ប៉ូ​លីន និង តាមរយៈ សារ​ឆ្លើយឆ្លង​គ្នា​រវាង​លោក​ផ្កាយ​៣ កើត ប៉ូ​លីន ជាមួយ​នារី​រងគ្រោះ លោក​ផ្កាយ ៣ កើត ប៉ូ​លីន គឺ​ពិតជា​មានឈ្មោះ​លោក​ផ្កាយ ៣ កើត ប៉ូ​លីន ទទួល​លុយ និង មាន​ឆាត​គំរាម​នារី​រងគ្រោះ​ពិតប្រាកដ​មែន ។

​បន្ទាប់ពី​មាន​ផ្ទុះ​រឿងអាស្រូវ​នេះ​កើតឡើង​លោក​ផ្កាយ​៣​កើត​ប៉ូ​លីន​មិនទាន់​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​នេះ​នៅឡើយ​ទេ ។ លោក​ផ្កាយ ៣ កើត ប៉ូ​លីន មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​៕S/​សរន

​ប៉េអឹម​ចាត់ការ​រឿង​លោក​ផ្កាយ​បី​ម្នាក់​ករណីបោក​លុយ​ស្ត្រី​ម្នា​ក់នៅ​អាមេរិក​