ប៉េអឹម​ជាំ​ក្សាន្ត​ចុះបង្ក្រាប​ករណី​ចែកចាយ​និង​រក្សាទុក​សារធាតុ​ញៀន​និង​ឃាត់ខ្លួន​មនុស្ស​២​នាក់​រួមទាំង​វត្ថុតាង​

305

(​ព្រះវិហារ​) : កម្លាំង​ប៉េអឹម​ជាំ​ក្សាន្ត សហការ​ជាមួយ​ស្នាក់ការ​ប៉េអឹម​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ និង​មានការ​អញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ចុះបង្ក្រាប​ករណី​ចែកចាយ និង​រក្សាទុក​សារធាតុ​ញៀន​ចំនួន​២​កន្លែង​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ ដឹកនាំ​ផ្ទាល​ដោយ​លោក​វរសេនីយ៍ត្រី ពេជ្រ សុ​ភី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត ដោយ​ឃាត់ខ្លួន​មនុស្ស​២​នាក់ និង​វត្ថុតាង​។​

​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​សា​ធាតុ​គ្រៀង​ញៀន​នោះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​កម្លាំង​ឃាត់ខ្លួន និង​រឹបអូស​សារធាតុ​ថ្នាំញៀន​ក្រាម​ស​ថ្លា​ម៉ា​ទឹកកក​ចំនួន ២​កញ្ចប់ ស្មើនឹង​៦,៧០​ក្រាម ដែល​កំពង់តែ​ធ្វើ​សកម្មភាព​ចែកចាយ ហើយ​ឈានទៅ​ឆែកឆេរ​លំនៅដ្ឋាន​រកឃើញ​មានដូចជា ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​១ ថវិកា​ចំនួន​១០​ម៉ឺន​រៀល រួមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន​ផងដែរ​។​

​មន្ត្រី​ប៉េ​អឹ​ប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា​នេះ​ថា មនុស្ស​ដែល​ឃាត់ខ្លួន​បាន​នោះ មាន​ទី​១.​ឈ្មោះ ហាក់ សុធា​រដ្ឋ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទី​២ សង្កាត់​វាល​វង្ស​ក្រុង និង​កំពង់ចាម មុខរប​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រពាំង​សង្កែ​ខាងកើត ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ទី​២.​ឈ្មោះ លឹម តិច​ហុង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​ត្បុ​ង​ឃ្មុំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​រំលឹក​ដែរ​ថា​បច្ចុប្បន្ននេះ មាន​ពលរដ្ឋ​ជាច្រើន​ក្នុង​ក្រុង​ព្រះវិហារ បាន​កំពង់តែ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​សារធាតុ​ញៀន​នោះ​។ ពលរដ្ឋ​លើកឡើងថា នៅក្នុង​ខ្លឹប​ចំនួន​២​កន្លែង ក្នុង​ក្រុង​ព្រះវិហារ ដែល​ពលរដ្ឋ​សង្ស័យថា មាន​ចែកចាយ​សារធាតុ​ញៀន ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព​កូនៗ របស់​ពួកគាត់ ដែល​កំពុង​នៅក្នុង​វៃ​សិក្សា​។

ចំណែកឯ​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ ក៏មាន​ការ​ព្រួយ​បារ​ម្មណ៍​ពី​សុវត្ថិភាព​គ្រួសារ​បស់​ពួកគាត់​ផងដែរ ដោយ​អ្នក​ជក់​គ្រឿងញៀន​ជាច្រើន តែងតែ​ទៅសម្ងំ​ជក់​នៅ​ចំណុច​អតីត​ព្រលានយន្តហោះ​ចាស់ ចាប់ពី​ម៉ោង​១១​យប់ ទៅ​គេ​តែងតែ​ឃើញ​មនុស្ស​ចូលទៅ​សម្ងំ​ជក ហើយ​នៅ​មិន​ឆ្ងាយ​ពី​អធិការ​ក្រុង​ព្រះវិហារ និង​ស្នាក់ការ​ប៉េអឹម​ក្រុង​ប៉ុន្មាន​នោះឡើយ​៕L ដោយ​៖ សៅ​វ៉ាន់ឌី​