ប៉េអឹម​បង្ហាញមុខ​ក្រុម​ឧក្រិដ្ឋជន​៦​នាក់​ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូលធ្វើ​អាវុធហត្ថ​ដោយ​ខុសច្បាប់​

1468
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បានបង្ហាញ​មុខ​ក្រុម​ឧក្រិដ្ឋជន​ចំនួន ៦​នាក់​(​បុរស​ទាំងអស់​) ដែល​ប្រើ​ឧបាយកល​ទុច្ចរិត​យកឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​វង្ស​ពិ​សេន​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូលធ្វើ​អាវុធហត្ថ​ដោយ​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​។​បន្ទាប់ពី​បំពេញ​នីតិវិធី​រួច​ក្រុម​ឧក្រិដ្ឋជន​ទាំង​៦​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការយោធា​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។​តុលាការ​ក៏បាន​សម្រេច​ឃុំខ្លួន​ពួកគេ​។​

ប៉េអឹម​បង្ហាញមុខ​ក្រុម​ឧក្រិដ្ឋជន​៦​នាក់​ដើរ​ប្រមូល​មនុស្ស​ឲ្យ​ចូលធ្វើ​អាវុធហត្ថ​ដោយ​ខុសច្បាប់​

​តាម​របាយការណ៍​រប​ស់​ប៉េអឹម​បាន​ឲ្យ​ដឹងថា ក្រុម​ឧក្រិដ្ឋជន​ចំនួន​៦​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅផ្ទះ​លេខ ៨៩B ផ្លូវ​២០៤ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួល​គោក​។ ការឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​បាន​ចូលរួម​សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ស្នងការ​យុត្តិធម៌​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ដឹកនាំ​ប្រតិបត្តិការ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន ហុង ស្ថិតក្រោម​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញារង អម​អយ្យការ​តុលាការយោធា​។​

 

ក្រុមឧក្រិដ្ឋជន


​បុគ្គល​ទាំង ៦​នាក់​នោះ រួមមាន​ទី​១​ឈ្មោះ ចក់ ស៊ា​ង​លី អាយុ ៤៩​ឆ្នាំ តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្នាក់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង​, ទី​២​ឈ្មោះ អ៊ូ ផល្លី អាយុ ៥០​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ឯក ស្នាក់​នៅផ្ទះ ៨៩​បេ ផ្លូវ ២០៤​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​, ទី​៣​ឈ្មោះ ច្រឹង វីរៈ អាយុ ៣៩​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ត្រី​, ទី​៤.​ឈ្មោះ គុំ សំណាង អាយុ ២៥​ឆ្នាំ តាំងខ្លួន​ជា​វរសេនីយ៍ទោ​, ទី​៥.​ឈ្មោះ ជន សំ​រ៉ុង អាយុ ៤០​ឆ្នាំ តាំង​ជា​វរសេនីយ៍ទោ ស្នាក់នៅ​ភូមិ កណ្តឹង​ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ និង​ទី​៦.​ឈ្មោះ ឡៅ ប៉ោ​ឃាង អាយុ ៤៧ តាំងខ្លួន​ជា​វរសេនីយ៍ទោ​។​

​ក្រោយ​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​បាន ឯកសណ្ឋាន​អាវុធហត្ថ​ចំនួន ២៤​កំ​ប្លេ​រ​, សក្ដិ​វរសេនីយ៍​ចំនួន ១៣​គូ​, មេដាយ​ការងារ ១៣​គ្រឿង​, ស៊ិ​ញ​រូប​ស្វា ១៥​គ្រឿង​, ស៊ិ​ញ​អគ្គបញ្ជាការ ១៦​គ្រឿង​, ស៊ិ​ញ​អាវុធហត្ថ​កអាវ ១០​គូ​, ផ្លាកឈ្មោះ​ចំនួន ៧​ផ្លាក​, ម៉ា​ស៊ី​ព្រី​ន ១​គ្រឿង កុំព្យូទ័រ​យូ​ដៃ​១, ត្រា​ឈ្មោះ និង​ត្រា​ផ្សេងៗ ១១​ត្រា និង​ម៉ូតូ​ចំនួន​៣​គ្រឿង​៕​មន​

វត្ថុតាង