ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បែងចែក​ភារកិច្ច​ទទួលខុសត្រូវ​របស់​មេបញ្ជាការរង​ចំនួន​១៦​រូប​

339

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តី​ស​សម្រេច ស្តីពី​ការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ ជូន​មេបញ្ជាការរង​កង​រាជ​អាវុធ​ហ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ចំនួន​១៦​រូប លើ​ការងារ​តាម​ផែន និង​ជំនាញ​និ​មួយៗ​។ នេះ​បើតាម​តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ហត្ថ​លើ​ផ្ទៃ​ប្រទេស

​មេបញ្ជាការរង​កង​រាជ​អាវុធ​ហ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ទាំង​១៦​រូប ដែល​ត្រូវ​ភារកិច្ច​ទទួលខុសត្រូវ មានដូចជាៈ
១. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហុង វិ​ណុល មេបញ្ជាការរង ទទួល​ផែន​ការងារ​ស្រាវ​ព័ត៌មាន និង​សន្តិសុខ​
២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ន សាម៉ុន មេបញ្ជាការរង ទទួល​ផែន​ការងារ​ត្រិ​ប​ត្តិ​ការ​
៣. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អន សុខុន មេបញ្ជាការរង ទទួល​ផែន​ការងារ​នគរបាល​យុត្តិធម៌​
៤. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង ទទួល​ផែន​ការងារ​ទំនាក់ទំនង​សាធារណៈ​
៥. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ភួង ស៊ី​ភិន មេបញ្ជាការរង ទទួល​ផែន​ការងារ​អប់រំ បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន​។​
៦. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ិន សុ​ផាន្នី មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​កសាង​កម្លាំង​
៧. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា សារិន មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​
៨. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេង សុង មេបញ្ជាការរង ជួយ​មេបញ្ជាការ ការ​ការងារ​ជំនាញ​ភ័ស្តុភារ​
៩. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេង ឈួន មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​វិស្វកម្ម​
១០. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទាវ ប៊ុន​ខេង មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​សម្ភារៈ បច្ចេកទេស​។​
១១. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ិន ប៊ុន​ស័ក្តិ មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​អភិវឌ្ឍន៍​
១២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ន​ន្ទ សុខា មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​បញ្ជូន​សារ បំភ័ន្ត​អក្ខរៈ និង​ការពារ​ឥស្សរជន​ជាន់ខ្ពស់​។​
១៣. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក វៀត ថា មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​សណ្តាប់ធ្នាប់ និង​ការពារ​ឥស្សរជន​។​
១៤. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ោ វណ្ណៈ មេបញ្ជាការរង ជួយ​មេបញ្ជាការ​ការងារ​ជំនាញ​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះមហន្តរាយ​។​
១៥. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​
១៦. លោក​ឧ​ត្ត​ម​ស​សេនីយ៍​ទោ ហ៊ាង ឆវី មេបញ្ជាការរង ជួយ​មេបញ្ជាការ ការងារ​ជំនាញ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស និង​ការងារ​យ៉េន​ន​ឌ័​រ​៕​