ប៉េ​ប ហ្គា​ឌី​អូ​ឡា ក្លាយជា​អ្នកចាត់ការ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​នៅលើ​លោក​

795
ចែករម្លែក

ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ទទួលបាន​កិច្ចសន្យា​ថ្មី​ដែលមាន​ទឹកប្រាក់​២០​លាន ផោន​ក្នុង​មួយឆ្នាំ ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា នឹង​ក្លាយជា​អ្នកចាត់ការ​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក បន្ទាប់ពី​យល់ព្រម​ពន្យារ​កិច្ចសន្យា​មួយឆ្នាំ​បន្ថែមទៀត​នៅពេល​លោក​បាន​ដឹកនាំ​ក្រុម​កីឡាករ របស់លោក​ទៅ​ជួប​ម្ចាស់​ក្លឹប Sheikh Mansour និង​នាយក​ក្លឹប Khaldoon Al Mubarek នៅ​ទីក្រុង​អា​ប៊ូ ដា​ប៊ី​កាលពី​ខែ​មុន​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា ដែល​នៅសល់​កិច្ចសន្យា​១២​ខែ​ទៀត​ក្នុង​កិច្ចសន្យា​ចាស់​ចុះហត្ថលេខា កាលពី​រដូវក្តៅ​ឆ្នាំ​២០១៦ នៅពេលនេះ​នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​ស៊ី​ធី​យ៉ាងហោចណាស់​ដល់ ឆ្នាំ​២០២០​។​
​ ​គ្រូបង្វឹក​វ័យ​៤៧​ឆ្នាំ​រូបនេះ​និង​ក្រុមគ្រួសារ​របស់លោក​បាន​តាំងទី​លំនៅ​នៅ​ទីក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ហើយ​លោក​ចង់​កសាង​ស្ថិតិ​ឈ្នះ​ពាន​ជាមួយ​ក្រុម​របស់លោក​ដែល​នៅ​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ឈានដល់​កម្រិត​កំពូល​។​
​ ​
​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ខកខាន​ឱកាស​លើក​ពាន នៅពេល​ក្រុម​របស់លោក​ភ្លាត់ស្នៀត​ចាញ់ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ៣-២ បន្ទាប់ពី​នាំមុខ​២-០ មុន​។​
​ ​
​ក្រុម​ស៊ី​ធី​លើក​ពាន Carabao Cup រួចហើយ​។ នៅ​រាត្រី​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ក្រុម​ស៊ី​ធី ត្រូវធ្វើ​ការងារ​ធ្ងន់​ដើម្បី​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ឆេ​ម​ពាន​លី​ក បន្ទាប់ពី​ត្រូវ Liverpool ៣-០ នៅ​ពហុកីឡាដ្ឋាន Anfield នៅ​ជើង​ទី​១៕ ប្រែសម្រួល: ពិសិដ្ឋ

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)
#