ប៉េ​ប ហ្គា​ឌី​អូ​ឡា គាំទ្រ​លោក មី​គែល អា​តេ​តា ដើម្បី​ស្នង​តំណែង​លោក​

172
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​គាំទ្រ​លោក មី​គែល អា​តេ​តា (Mikel Arteta) ដើម្បី​ស្នង​តំណែង​លោក​នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​អា​តេ​តា ត្រូវបាន​តំឡើង​តួនាទី​ជា​ជំនួយការ​របស់លោក ហ្គា​ឌី​អូ​ឡា កាលពី​ឆ្នាំមុន ហើយ​មាន​ចំណែក​សំខាន់​ខ្លាំងណាស់​ក្នុង​ការជួយ​ក្រុម​ស៊ី​ធី​លើក​ពាន​៥​ក្នុង​ពី​រដូវ​កាល​កន្លងមក​។​
​ ​
​អា​តេ​តា អតីត​ខ្សែបម្រើ​ក្លឹប Everton ត្រូវបាន​គេ​ចាត់ទុកជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់​ក្នុង ចំណោម​គ្រូបង្វឹក​ឆ្នើម​ដែល​កំពុង​មានឈ្មោះ​បោះ​សំឡេង ហើយ​ថ្មីៗ​នេះ​បាន បង្ហើប​ប្រាប់ថា លោក​បាន​បដិសេធ​ការងារ​ជាមួយ​ក្លឹប Newcastle កាលពី​រដូវក្តៅ​។​
​ ​
​អា​តេ​តា ក៏ត្រូវ​បាន​គេ​ផ្គូផ្គង​ចូល​ជំនួស​លោក អែ​សេន វែង​ហ្គើ (Arsene Wenger) នៅ​ក្លឹប Arsenal ផងដែរ​កាលពី​ឆ្នាំ​២០១៨​តែ​លោក​បាន​ច្រានចោល​ការអូសទាញ ទៅ​ក្លឹប​ផ្សេង​។​
​ ​
​សមាជិក​នៃ​ថ្នាក់ដឹកនាំ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ជឿថា អា​តេ​តា អាច​នឹង​ក្លាយជា គ្រូបង្វឹក​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នាពេល​អនាគត ហើយ​លោក ហ្គា​ឌី​អូ​ឡា បាន​យល់ ស្រប​នឹង​ការលើកឡើង​នេះ​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​។ គាត់​ត្រៀមខ្លួន​ធ្វើជា​អ្នកចាត់ការ ហើយនឹង​ទទួលបាន​ជោគជ័យ​នាពេល​អនាគត​។ គាត់​នៅ​ក្មេង​។ ជា​អ្នកចាត់ការ វ័យក្មេង ប៉ុន្តែ​មាន​បទពិសោធ​ក្នុងការ​គ្រប់គ្រង​កីឡាករ​ល្បីៗ ហើយ​រឿងនេះ​នឹង កើតឡើង​នាពេល​ឆាប់ៗ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​