ប៉េ​ប ហ្គា​ឌី​អូ​ឡា ធ្លាប់​ប្រាប់​នាយក​ក្លឹប​ស៊ី​ធី​ថា លោក​នឹង​លាលែង ប្រសិនបើ​អ្វីៗ​មិន​ដំណើរការ​ដូច​ការចង់​បាន​

103
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​អះអាងថា លោក​នឹង​ចាក​ចេញពី​ក្លឹប Manchester City ប្រសិនបើ​អ្វីៗ​មិន​ដំណើរការ​ដូច​ផែនការ​។ តាម​សេចក្តីរាយការណ៍​របស់​កាសែត The Sun បាន​ឲ្យ​ដឹងថា លោក ហ្គា​ឌី​អូ​ឡា បាន​ពិភាក្សា​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​របស់លោក​ជាមួយនឹង​លោក ខាល​ឌូ​ន អាល មូ​បា​រ៉ា​ក់ (Khaldoon Al Mubarak) ជា​នាយក​ក្លឹប​នៅក្នុង​សៀវភៅ​ថ្មី​មួយ​ឈ្មោះ “Pep`s City: The Making of a Superteam”​។

ក្នុង​សៀវភៅ​នោះ លោក ហ្គា​ឌី​អូ​ឡា បានសរសេរថា “​ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​លាលែង ប្រសិនបើ​អ្វីៗ​មិន​ដំណើរការ​ដូច​ការគ្រោង​ទុក​”​។ ​សៀវភៅ​នេះ​ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំមុន បាន​កត់ត្រា​ពី​ការសហការ​ពេញលេញ​របស់លោក ហ្គា​ឌី​អូ​ឡា​។ លោក​ក៏បាន​អះអាង​ក្នុង​សៀវភៅ​នោះដែរ​ថា លោក​នឹង​បិទ​បញ្ចប់​ការ​លំហែរ​ដ៏​អូសបន្លាយ​របស់​កីឡាករ អំឡុង​រដូវ​បុណ្យ​ណូអែល​នៅ​ឆ្នាំនេះ​។

កាលពី​រដូវ​កាល​មុន គ្រូបង្វឹក​រូបនេះ​មិន​សប្បាយចិត្ត​ដោយសារ​កីឡាករ​មួយចំនួន​បន្ត​ការកម្សាន្ត​រហូតដល់​ទៀបភ្លឺ ហើយ​វា​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ មុនពេល​ក្រុម​ស៊ី​ធី​ចាញ់​ក្រុម Crystal Palace ៣-២ ។ ​នៅ​យុទ្ធនាការ​ឆ្នាំនេះ លោក ហ្គា​ឌី​អូ​ឡា និង​ក្រុមការងារ​របស់លោក​នឹងដាក់​កម្រិត​ថា តើ​ពួកគេ​អាច​កម្សាន្ត​ខាងក្រៅ​យូរ​ប៉ុណ្ណា​។ ប្រែ​សម្រួល​: ពិសិដ្ឋ

គ្រូបង្វឹក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)