ប៉េ​ប ហ្គា​ឌី​អូ​ឡា បដិសេធ​មិន​រិះគន់​មន្ត្រី​អាជ្ញាកណ្តាល​ដែល​បដិសេធ​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី សម្រាប់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​

1297
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បង្ខំចិត្ត​មិន​និយាយ​អ្វី​ទាំងអស់​ដោយសារ​បារម្ភ ពី​ដាក់ពិន័យ​មិន​ឲ្យ​ជាន់​ទីលាន​ជាថ្មី​។​
​ ​
​កីឡាករ ដេវីដ ស៊ី​ល​វ៉ា (David Silva) រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ទី​៨៦ ដើម្បី​ផ្តល់​ជ័យ ជម្នះ​ដល់​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​និង​ធ្វើ​ឲ្យ​យុទ្ធនាការ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​របស់​ពួកគេ​ទទួល បាន​ជោគជ័យ​។ ប៉ុន្តែ​លោក ហ្គា​ឌី​អូ​ឡា ដែល​ទើបនឹង​រួច​ផុតពី​បម្រាម​មិន​ឲ្យ​ជាន់​ទីលាន មួយ​ប្រកួត នោះ​មិន​សប្បាយ​ចិត្តនឹង​ការដឹកនាំ​របស់​អាជ្ញាក​ណ្តា​ល ដា​មៀ ស្កូ​មីណា (Damir Skomina) ទេ​។​

​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​គួរ​ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី​នៅពេល​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) ត្រូវបាន​ទាក់​ជើង​ផ្តួល ស្របពេល​លោក ហ្គា​ឌី​អូ​ឡា​មិន​សប្បាយចិត្ត​ចំពោះ​ការទទួល​អយុត្តិធម៌ ពេញ​ទាំង​ការប្រកួត​។​
​ ​
​នៅពេល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​លោក ហ្គា​ឌី​អូ​ឡា បាន​ស្រែក​ដាក់​មន្ត្រី អាជ្ញាកណ្តាល​ទី​៤​លោក ក្រេ​ហ្គា គ័​រ​ដេ​ស (Grega Kordez) ស្របពេល​ជំនួយការ​ទី​២ របស់​ស៊ី​ធី​លោក មី​គែល អា​តេ​តា (Mikel Arteta) បង្ខំចិត្ត​សូម​អភ័យទោស​ជំនួស​លោក ហ្គា​ឌី​អូ​ឡា​។​
​ ​
​ប៉ុន្តែ​ក្រោយមក លោក ហ្គា​ឌី​អូ​ឡា បង្ខំចិត្ត​នៅ​ស្ងៀម ដោយ​បារម្ភ​ខ្លាច​ជាប់​បម្រាម​បន្ថែមទៀត បន្ទាប់ពី​លោក​ទើប​អនុវត្ត​បម្រាម​ចប់​ថ្មីៗ​។ លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ខ្ញុំ​មិន​ចង់ និយាយ​ពី​រឿង​មន្ត្រី​អាជ្ញាកណ្តាល​ទេ​។ ខ្ញុំ​ចង់​អង្គុយ​នៅ​កៅអី​ជាមួយ​កីឡាករ​របស់ខ្ញុំ សម្រាប់​ការប្រកួត​បន្ទាប់​”​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា ត្រូវបាន​បណ្តេញ​ឲ្យ​ទៅ​កន្លែង​អង្គុយ​កាលពី​រដូវ​កាល​មុន​ដោយសារតែ ប្រឈមមុខ​ជាមួយ​មន្ត្រី​អាជ្ញាកណ្តាល អំឡុងពេល​ក្រុម​ស៊ី​ធី​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ ក្នុង​ទឹកដី​ជាមួយ​ក្រុម Liverpool ។ ជាថ្មី​ម្តងទៀត​នៅពេល​ប្រកួត​ជាមួយ​ក្រុម Monaco នៅ​រដូវ​កាល​នេះ​លោក ហ្គា​ឌី​អូ​ឡា​បាន​ផ្ទុះ​កំហឹង​ដោយសារតែ​លោក​មិន​សប្បាយ​ចិត្តនឹង​ការ សម្រេចសេចក្តី​ដ៏​អន់​របស់​អាជ្ញាកណ្តាល ខណៈ​ក្រុម​ស៊ី​ធី​ខ្ទាត​ចេញពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា គ្រូបង្វឹក​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី (Pep Guardiola)
#