ប៉ែន ភ័​ក្រ​សុធា​រិ​ទ្ធ នៅតែ​គ្រង​តំណែង​តួឯក​ក្នុង​រឿង​ភាគ​

516
ចែករម្លែក

ភ្នំពេញ​:សម្រាប់​ឆ្នាំ​២០១៩​នេះ តារា​សម្តែង​ប្រុស​ដែល​លេចធ្លោ និង​មាន​ការងារ​សិល្បៈ ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន ប៉ែន ភ័​ក្រ​សុធា​រិ​ទ្ធ បានបង្ហាញ​វត្តមាន​ជាច្រើន​រឿង តាម​បណ្តា​ស្ថានីយទូរទស្សន៍​ភាគច្រើន​ដែល​តារា​មាឌ​មាំ​រូបនេះ​សម្តែង​សុទ្ធសឹងតែ​រឿង​ភាគ​ដែល​ត្រូវដាក់​បញ្ចាំង​តាម​ទូរទស្សន៍​។

​តារា​សម្តែង​ថ្ពាល់​ខូច បែប​មាន​មន្ត​ស្នេហ៍ សុធា​រិ​ទ្ធ ធ្លាប់បាន​បង្ហើប​ថា និស្ស័យ​ជា​អ្នកសិល្បៈ​របស់ខ្លួន​ត្រូវបាន​រីក​ធំធាត់​តាំងពី​រូបគេ​នៅ​ក្មេង​ម្ល៉េះ​។ ដូច្នេះ​ការ​ក្លាយខ្លួនជា​តារាសម្តែង​ដែល​អាច​ដណ្តើមបាន​ចំណាត់ថ្នាក់​ល្អ គឺ​ចាំបាច់​គូប​ផ្សំ​នូវ​ភាពប៉ិនប្រសប់និង​ការគោរព​មនុស្ស​នៅ​ជុំវិញខ្លួន អ៊ីចឹង​ហើយ​បានជា​ឱកាស​ការងារ​របស់លោក​តែងតែ​រត់​មករក​លោក​ប្រដេញ​គ្នា​ដូច​ទឹករលក​។

​យ៉ាងណាមិញ លោក ប៉ែន ភ័​ក្រ​សុធា​រិ​ទ្ធ បាន​ក្តាប់​ឱកាស​ជាតា​រា​សម្តែង​ឯក​ប្រុស​ស្ទើរតែ​គ្រប់​រឿង​ដែល​លោក​បាន​សម្តែង ជាពិសេស​ក្នុង​ឆ្នាំ​២០១៩​នេះ​លោក​ទទួលបានរឿង​ភាគ​រហូតដល់​ទៅ​ប្រាំ​រឿង​ក្នុង​ដៃ​។​ដោយសារតែ​ទទួលបាន​ការងារ​ថត​រឿង​ភាគច្រើន​បែបនេះ ទើប​ធ្វើឲ្យវត្តមាន​តារា​សម្តែង​រាង​សង្ហា​លេចមុខ​ស្ទើរតែ​គ្រប់​បណ្តាស្ថានីយ​។

​លោក​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា នៅក្នុង​ខែសីហា ដើមខែ​នេះ​តែម្តង រឿង​របស់លោក​ត្រូវបាន​ចាក់​បញ្ចាំ​ងហើយ នៅក្នុង​ស្ថានីយទូរទស្សន៍​បាយ័ន ក្នុង​រឿង សង្គ្រាម​បេះដូង ដែល​ចួ​ល​រួម​សម្តែង​ដោយ​តារា​ឆ្នើម ដែល​តម្រូវឲ្យ​លោក​ចាប់ដៃគូ​សម្តែង​ជា​គូស្នេហ៍​ជាមួយនឹងតារា​សម្តែង​ស្រី​កូន​កាត់កញ្ញា ម៉ា​យ៉ា​។

​ដោយសារតែ​សាច់រឿង មាន​ភាព​កាច់​កុង​គ្នា ឌឺដង​ផ្លែផ្កា​មិនចេះ​មិនចេះហើយ និង​រកចំណុច​នៃ​ចុងបញ្ចប់​គ្មាន​ដូច្នេះ ទើប​តារា​សម្តែង​រូប​ស្រស់ ប៉ែន ភ័​ក្រ​សុធា​រិ​ទ្ធ​ផ្តាំផ្ញើអ្នកគាំទ្រ​របស់លោក​ថា កុំ​ភ្លេច​គាំទ្រ​ស្នាដៃ​សម្តែង​ក្នុង​រឿង​ថ្មី​របស់ខ្លួន​ផង​៕ ដោយ​:​បញ្ញា​សាស្ត្រ/Ha