ប៉ោ ភា​រិ​ទ្ធ ជួប​ជាមួយ ភេ​ច ណាំ​នឹង​

59

​ភ្នំពេញ​: លើស​ង្វៀន​អា​ឡិច​ហ្ស​ង់​របស់​អាស៊ី​គ្នេ​យ៍​ព្រឹក ថ្ងៃទី​១៣​សីហា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ប៉ោ ភា​រិ​ទ្ធ ដែល​គេ​ស្គាល់​ជាទូទៅ​ថា យ៉េន ឌី​ណា ក្លិប​អប្សរា​គុន​ខ្មែរ​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ភេ​ច ណា​នឹង (Phach Numnoeng)​។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ មួយរយៈ​នេះ ភា​រិ​ទ្ធ ហាក់ដូចជា​មានការ​ស្រុត​ចុះ​ច្រើន ពិសេស​កម្លាំង​តែម្ដង​។ តាមពិត​អ្នក​ប្រដាល់​រូបនេះ កំពុងតែ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ តែ​គេ​គ្រាន់តែ​ជា​កីឡាករ​បម្រុង​មួយរូប​ប៉ុណ្ណោះ​។

​ចំពោះ​អ្នក​ប្រដាល់​ថៃ ភេ​ច ណាំ​នឹង វិញ​គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ដែរ ការប្រកួត​ភាគច្រើន​គេ​បានទទួល​ជ័យជំនះ​។ គេ​ជា​អ្នក​ប្រដាល់​មិនសូវ​ចូលចិត្ត​លេង​កែង​ដូច ភា​រិ​ទ្ធ នោះទេ តែ​កណ្ដាប់ដៃ ជង្គង់ និង​ស្នៀត​ទាត់​របស់គេ​ក៏​រហ័ស​ដែរ​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះទេ តែ​គេ​ជឿថា ពួកគេ​នឹង​ប្រកួត​គ្នា ៥​ទឹក​ជាមិនខាន​។
​គួរ​បញ្ជាក់ថា ប្រកួត​លើស​ង្វៀន​អា​ឡិច​ហ្ស​ង់ ប្រសិនបើ​អ្នក​ប្រដាល់​កម្ពុជា​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​បាន​ត្រឹម​ទឹក​ទី​៣ ឬ​បង្ខំ​ឲ្យ​គូប្រកួត​ចុះចាញ់​មុន​ទឹក​ទី​៣​នោះ គេ​នឹង​បានទទួល​រង្វាន់​បន្ថែម​ពីលើ​តម្លៃ​ខ្លួន​បន្ថែមចំនួន ១.០០០.០០០​រៀល​ទៀត​។​

​សង គង់ ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចិត្តធំ មកពី​ជាយដែន​គឺ លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ នេះ​អាចជា​គូប្រកួត​ដែល​គេ​ជឿថា នឹង​វ៉ៃ​បាន​ល្អមើល​ជាមិនខាន​ឡើយ​។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​? ចាំមើល​អ្នក​ប្រដាល់​ទាំង​២​រូបនេះ នរណា​ជួប​សំណាងល្អ​ក្នុងការ​ប្រកួត​នេះ​?

​ថន វាសនា ក្លិប​នាគ​មានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ជ័យ វណ្ណៈ របស់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ចិត្ត​មិនសូវ​ធំ​ដូចគ្នា តែ វណ្ណៈ មាន​ផ្លែ​វ៉ៃ​ល្អ ឯ វាសនា គេ​មាន​កណ្ដាប់ដៃ​ធ្ងន់​។ សុទ្ធតែ​គ្រាន់បើ​ដូចគ្នា​បែបនេះ​នរណា​ជា​អ្នកឈ្នះ​?

​ម៉ន ស៊ី​លីន ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ គង់ វីរៈ របស់​ក្លិប​សុភា​នូ​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​។ លីន ចិន្ដា ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សិទ្ធ បូ​ណា របស់​ក្លិប​សាមគ្គី​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​៕L ដោយ​៖ រ៉ូ​ហ្សា​