ប៉ោ ភា​រិ​ទ្ធ ឈ្នះ ឯ យក្ស​ផ្លែ ចាញ់​

851
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​៨ មិថុនា អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់​ថៃ នៀវ ផេ​ត​ដាំ (Niev Phatdam) ដោយ​ពិន្ទុ​ដាច់ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ស្ថានភាព​នៃ ការប្រកួត បង្ហាញថា យក្ស​ផ្លែ មាន​មហិច្ឆតា ផ្ដួល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឲ្យ​បាន​រហ័ស តែ​ការប្រឹងប្រែង​របស់គេ បែរជា​អត់​ប្រយោជន៍ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ គ្រាន់តែ​ចេញដំណើរ​ភ្លាម ចាញ់​ប្រៀប​គូប្រកួត​ភ្លាម ។ យក្ស​ផ្លែ ត្រូវ​គូប្រកួត វាយ​មួយ​កែង បណ្ដាល​ឲ្យ​បែក​លើ​ចិញ្ចើម​ឆ្វេង នៅ​ទឹក​ទី​៤ ។ ក្រោ​ពី​ត្រូវរបួស យក្ស​ផ្លែ កាន់​តែមាន​កំហឹង តែ​បន្ទាប់ពី​ប្រកួត ចប់​ទឹក​ទី​៥ យក្ស​ផ្លែ ចាញ់ នៀវ ផេ​ត​ដាំ ដោយ​ពិន្ទុ ។​

សកម្មភាព​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​ប៉ោ ភា​រិ​ទ្ធ សមាគម​ប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ផាក ភូមិ (Park Phoum) ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក ពេញ​មក​នោះ​។ បន្ទាប់ពី​បាត់​មុខ​មួយរយៈ ២ ប្រកួត​របស់ ភា​រិ​ទ្ធ បានទទួល​ជ័យជំនះ លើ​អ្នក​ប្រដាល់​ថៃ ដោយ​ពិន្ទុ​ទាំង ២ ប្រកួត​។ នេះ​បង្ហាញថា ភា​រិ​ទ្ធ ចាប់ផ្ដើម​ស្វែងរក​កេរ្តិ៍ឈ្មោះ លើស​ង្វៀន​ឡើងវិញ​ហើយ ។​

​លើស​ង្វៀន Boostrong Fighter on Fire នា​ព្រឹក​ថ្ងៃទី​៩ មិថុនា វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ត្រូវ​អ្នក​ប្រដាល់​ថៃ ហ្វា ស៊ួ​រ៉ា​ក់ (Fa Suorak) ប្រើ​ជង្គង់​វាយ​ឲ្យ​សន្លប់ មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។ សា​រ័ត្ន បាន​សាកល្បង វាយប្រហារ​ជើង​ក្រោម គូប្រកួត​របស់ខ្លួន តែ​ត្រូវ​គូ​ប្រ​កួ ត​ច្រាស់​សង​មកវិញ ធ្វើឱ្យ​សា​រ័ត្ន លែង​ហ៊ាន​វាយប្រហារ​ជើង​ក្រោម ហើយ​ងាក​មកលេង​ជង្គង់​វិញ​ម្ដង ។ ជង្គង់ គឺជា​អាវុធ​ដ៏​ពិសិដ្ឋ ដែល​អ្នក​ប្រដាល់​រូបនេះ តែង​តែ​ប្រើ យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ផ្ដួល​គូប្រកួត ។ សា​រ័ត្ន ត្រូវ​សន្លប់ ដោយសារ​ជង្គង់​របស់ ហ្វា ស៊ួ​រ៉ា​ក់ ដូច​អ្នក​ប្រដាល់ មុនៗ​ទៀត​ដែរ ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ក្រៅពី​ជង្គង់ កណ្ដាប់ដៃ ស្នៀត​ទាត់ និង​កែង​របស់គេ មិន​អន់​នោះទេ ។

សកម្មភាព​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​

​ការប្រកួត​លើស​ង្វៀន Wurkz រសៀល​ថ្ងៃទី​៩ មិថុនា​នេះដែរ អ្នក​ប្រដាល់ សៀវ ង៉ុ​យ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ឈ្មោះ ហ្វា ម៉ៃ (Fa Mai) ដោយ​ពិន្ទុ ក្នុងខណៈដែល​មាស សុជាតិ ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ យ៉​ត ឌី​ស៊ែ​ល (Yorth Diseol) ដោយ​ពិន្ទុ​ដែរនោះ​។​

​ការប្រកួត​លើស​ង្វៀន Champion នា​យប់​ថ្ងៃ​ដដែល​នេះដែរ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា រឿង សោ​ភ័​ណ្ឌ ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ អាវ វ៉ា​តាន (Ao Watan) ដោយ​ពិន្ទុ​ដាច់​តែម្ដង ។ ចំពោះ​អ្នក​ប្រដាល់ អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ ប្រកួត​ចាញ់​ពិន្ទុ អ្នក​ប្រដាល់​ថៃ កៅ ថាប់ (Kao Tharp) ដែរ ៕v

សកម្មភាព​លើស​ង្វៀន​អាស៊ីអាគ្នេយ៍​