ប៊ិច​

1312
ចែករម្លែក

ប៊ិច​តាម​និយមន័យ វា​ជា​ឧបករណ៍ សម្រាប់​សរសេរ នា​សម័យ​ទំនើប​យើង​នេះ ។ ប៊ិច បើ​ប្រើ​វា​ឲ្យ​ល្អ វា​ពិតជា​ល្អ តែ​ប៊ិច វា​សាហាវ​ទៅតាម​ច​រឹក នៃ​អ្នកប្រើប្រាស់​វា ។​
​ ​
​សម្រាប់​អ្នកនិពន្ធ​ខ្សែភាពយន្ដ ឬ ប្រលោមលោក គេ​អាច​ប្រើ​ប៊ិច ដើម្បី​សម្លាប់​តួអង្គ​ណាមួយ ក៏បាន​ដែរ ។ ចំពោះ​ស្ថាប័ន​តុលាការ ច្រៅ្ក​ម ឬ ព្រះរាជអាជ្ញា ក៏​អាច​ប្រើ​ប៊ិច ដើម្បី​ចាប់ខ្លួន មនុស្ស​បានដែរ ជួន​ចាប់ខ្លួន ដោយ​កំហឹង ឬ​ចាប់​ដោយ​ការ​សងសឹក ជួនកាល ចាប់ខ្លួន ដោយសារ​អ្នកនោះ ជា​ជនល្មើស​ពិតប្រាកដ ។​
​ ​
​ចៅសង្កាត់ ស៊ី​ញ៉េ​តែមួយ​ខ្វោក អាច​បាន​ទទួលផល​ម​ក​វិញ ជា​លុយ​ច្រើនសន្ធឹក​សន្ធាប់​បាន ។ គ្រូបង្រៀន បើសិនជា​ស្អប់​សិស្ស​រូប​ណា​នោះ គាត់​អាច​ចារ​ដោយ​កំហឹង លើ​សៀវភៅ​សិក្ខា គា​រឹក​របស់​សិស្ស​នោះ ទៅតាម​អ្វីដែល​គាត់​ចង់​ធ្វើ ។​
​ ​
​នេះ​គ្រាន់តែ​ជាការ​រៀបរាប់ យ៉ៗ ប៉ុណ្ណោះ ព្រោះ​រឿង​ប៊ិច នៅមាន​វែងឆ្ងាយ​ណាស់ ។ ទោះជា​យ៉ាងណា សូមកុំ​ឲ្យ អ្នកដឹកនាំ​ប្រទេស ប្រើ​ប៊ិច​ដោយ​កំហឹង ។ ប្រទេសមួយ អាច​ក្រឡាប់ចាក់​បាន ដោយសារតែ​ស៊ី​ញ៉េ​មួយ​ខ្វោក របស់​អ្នកដឹកនាំ​ប្រទេស ។​
​ ​
​នៅលើ​ពិភពលោក​នេះ មាន​ប្រទេស​ច្រើនណាស់ ដែល​ក្រឡាប់ចាក់ ដោយសារតែ​ការ ប្រើប្រាស់ ប៊ិច​ខុស​របស់​មេដឹកនាំ ។ មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច មួយចំនួន គ្រាន់តែ​ស៊ី​ញ៉េ តែមួយ​ខ្វាច់ បានធ្វើ​ឲ្យ​ប្រទេសមួយ រលាយ​ដូច​អំបិល ត្រូវ​ទឹក ។​
​ ​
​ប៊ិច ជា​វត្ថុ​គ្មាន​វិញ្ញាណ​មែន តែ​វា​មាន​ច​រឹក​សាហាវ​ទៅតាម​ចិត្ត​អ្នក​ដែល​ប្រើប្រាស់​វា តែ​វា​ក៏មាន​គុណធម៌ ដោយសារ​អ្នកប្រើប្រាស់​វា​ដែរ ។ ប៊ិច​គ្មាន​កំហុស​ទេ តែម​នុស្ស ជា​អ្នកមាន​កំហុស ៕