ប៊ី​ល ហ្គេ​ត គាំទ្រ​បច្ចេកវិជ្ជា​ហ្សែ​ន ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​

807

​លោក ប៊ី​ល ហ្គេ​ត បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​១៨ មេសា​ថា បច្ចេកវិជ្ជា​កែច្នៃ​ហ្សែ​ន​ដែល​ផ្លាស់ប្តូរ DNA របស់​មូស អាចមាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ហើយ​កង្វល់​អំពី​ក្រមសីលធម៌​មិនគួរ​រារាំង​ការរីកចម្រើន​នៃ​ការស្រាវជ្រាវ​ហ្សែ​ន​នោះទេ​។​

​ថ្លែង​នៅ​សន្និសីទ​វេទិកា​ស្ដីពី​ជំងឺគ្រុនចាញ់​នៅ​ទីក្រុង​ឡុង​ដ៍ មហាសេដ្ឋី​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft រូបនេះ​និយាយថា ខណៈដែល​ការកែច្នៃ​ហ្សែ​ន​ចោទ​ជា “​សំណួរ​អំពី​ភាពស្របច្បាប់​” រឿង​នោះ​មិនគួរ​ធ្វើឱ្យប៉ះពាល់​ដល់​ការរុករក​ឧបករណ៍ ដូចជា ការកែច្នៃ​ហ្សែ​ន CRIPR និង​បច្ចេកវិជ្ជា ហៅថា “Gene Drive” នោះទេ​។​

​លោក​ហ្គេ​ត​និយាយថា “​ខ្ញុំ​មាន​ក្តីសង្ឃឹម​មុតមាំ​ណាស់​អំពី​សក្តានុពល​បច្ចេក​វិជ្ជា Gene Drive​។ (​វា​គឺជា​) របកគំហើញ​ដែល​យើង​ត្រូវតែ​គាំទ្រ​។ វា​អាច​ស​បញ្ជាក់ថា​មាន​សារៈសំខាន់​នៅទីនេះ​”៕ ដោយ៖ កញ្ញាដាលីស

លោក ប៊ី​ល ហ្គេ​ត ថ្លែង​នៅ​សន្និសីទ​វេទិកា​ស្ដីពី​ជំងឺគ្រុនចាញ់​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ