ប៊ី​ល ហ្គេ​ត នឹង​ទិញ​ក្រោលសេះ​តម្លៃ​ជិត ១៦ លាន​ដុល្លារ​ទុកជា​កាដូ​បញ្ចប់​ការសិក្សា​ដល់​កូនស្រី​អាយុ ២២ ឆ្នាំ​

1292
ចែករម្លែក

មហាសេដ្ឋី ក្រុមហ៊ុន Microsoft លោក ប៊ី ល ហ្គេ ត បាន ជះ លុយ ១៥,៨២ លាន ដុល្លារ សម្រាប់ ដី ទំហំ ១២៤ អារ ដើម្បី ជួយ ពង្រឹង បន្ថែម ដល់ អាជីព ជិះសេះ របស់ កូនស្រី គាត់ ។

ទោះបីជា នាង ជែ ន នី ហ្វើ ហ្គេ ត បច្ចុប្បន្ន ជា និស្សិត ពេញ ម៉ោង នៅ សាកលវិទ្យាល័យ ស្ទែ ន ហ្វ ដ បន្ទាប់ពី បញ្ចប់ ការសិក្សា នៅ និ ទាឃ រដូវ នេះ ក៏ដោយ ក៏ប៉ុន្តែ នារី វ័យក្មេង ជោគជ័យ រូបនេះ បានបង្ហាញ បំណង ចង់ ផ្តោតលើ ការប្រកួតប្រជែង ជិះសេះ នៅ កម្រិត ខ្ពស់បំផុត ដែរ ។

យោងតាម កាសែត ញូវយ៉ក ប៉ុស្តិ៍ បានឱ្យដឹងថា ឪពុក របស់ នាង បាន ទិញ កសិដ្ឋាន សេះ ដែលមាន ៣ ក្បាលដី នេះ នៅ តំបន់ ន័ រ សា ឡឹម នៃ ទីក្រុង ញូវយ៉ក ។

ការទិញ កសិដ្ឋាន សេះ នេះ ធ្វើឡើង ត្រឹមតែ ៤ ឆ្នាំ ប៉ុណ្ណោះ បន្ទាប់ពី អ្នកជំនួញ រូបនេះ បាន ចំណាយ ១៨ លាន ដុល្លារ ទិញ កសិដ្ឋាន ចិញ្ចឹម ចៀម មួយ នៅ ទីក្រុង សាន់ ឌី ហ្គោ ពី គ្រូបង្ហាត់ សម្រក ទម្ងន់ ឈ្មោះ ជែ ន នី ក្រេ ក ។

នាង ជែ ន នី ហ្វើ ហ្គេ ត ត្រូវបាន ចាត់ទុកជា អ្នកជិះ សេះ លំដាប់ កំពូល អាយុ ក្រោម ២៥ ឆ្នាំ របស់ អាមេរិក ។ នាង ប្រកួត ឱ្យ ក្រុម ជិះសេះ ឈ្មោះ Evergate Stables ជា ក្រុម មួយ បង្កើតឡើង សម្រាប់ រូបនាង និង មាន មូលដ្ឋាន នៅ ទីក្រុង រ៉ា ន់ ចូ សាន់ តា ហ្វេ រដ្ឋ កាលីហ្វ័រ ញ៉ា ក៏ដូចជា នៅ វែ ល លីង តុ ន ក្នុង រដ្ឋ ផ្លរីដា ផងដែរ ៕ ដោយ៖ កញ្ញាដាលីស

លោក ប៊ី ល ហ្គេ ត ចំណាយ ជិត ១៦ លាន ដុល្លារ ទិញ កសិដ្ឋាន សេះ ដល់ នាង ជែ ន នី ហ្វើ ដើម្បី ជា កាដូ បញ្ចប់ ការសិក្សា