ប៊ុលហ្គារី​ចាប់បាន​ក្រដាសប្រាក់​ក្លែង​ក្លាយជា​លុយ​អឺរ៉ូ​និង​ដុល្លារ​សរុប​ជាង​ដប់​លាន​ដុល្លារ​

2716
ចែករម្លែក

ក្រសួងមហាផ្ទៃរបស់ប្រទេសប៊ុលហ្គារីបាននិយាយកាលពីថ្ងៃចន្ទទី២២តុលាថាកងកម្លាំងពិសេសប៊ុលហ្គារីមួយក្រុម បានឆ្មក់ចូលបន្ទប់ក្រោមដីមួយនៃសណ្ឋាគារមួយនៅរមណីយដ្ឋាន Sunny Beach នៅសមុទ្រខ្មៅ និងបានចាប់បានក្រដាសប្រាក់១០០អឺរ៉ូនិងក្រដាសប្រាក់៥០០អឺរ៉ូ និងក្រដាសប្រាក់៥០ដុល្លារជាច្រើន ។

ក្រដាសប្រាក់ក្លែងក្លាយទាំងនេះ ត្រូវបានរកឃើញនៅកន្លែងបោះពុម្ពនៅតំបន់រមណីយដ្ឋាននោះ និងនៅកន្លែងលួចលាក់មួយចំនួនទៀត។ ទីតាំង៣០កន្លែងទៀតនៅទូទាំងប្រទេស ត្រូវបានឆ្មក់ចូលផងដែរ។

ក្រដាសប្រាក់ក្លែងក្លាយទាំងនេះ គិតជាលុយសរុប គឺស្មើនឹង ១១,៥លានអឺរ៉ូ និង ២លានដុល្លារ។

មនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការឆ្មក់ចាប់ដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ទី២០ខែតុលាបន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេល១០ខែដោយក្រុមអ្នកស៊ើបអង្កេតអឺរ៉ុបនិងអាមេរិក។

ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ប្រទេសប៊ុលហ្គារី បានស្ថិតនៅក្នុងចំណោមអ្នកផលិតក្រដាសប្រាក់ដុល្លារក្លែងក្លាយធំបំផុតជាមួយនឹងប្រទេសកូឡុំប៊ី ប្រទេសស៊ីលី និង ប្រទេសកូរ៉េខាងជើង៕ដោយ៖សុខា/sn

ក្រដាសប្រាក់ក្លែងក្លាយដែលត្រូវបានចាប់រឹបអូសទាំងនេះ គិតជាលុយសរុប គឺស្មើនឹង ១១,៥លានអឺរ៉ូ និង ២លានដុល្លារ