ប៊ូ ច័ន្ទ​ដា​ណែ​ត កាន់តែ​ប្រជាប្រិយ​ភាពខ្លាំង​ឡើង បែរជា​សុំ​កាត់បន្ថយ

213
ចែករម្លែក

ភ្នំពេញ​៖​កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត កាន់តែ​ប្រជាប្រិយ​ភាពខ្លាំង​ឡើង លើ​វិស័យ​ភាពយន្ត​ទាំង​រឿង ដុំ និង​រឿង​ភាគ បែរជា​សុំ​ពេល​ផ្អាក​ទទួល​ការងារ មួយរយៈ​ក្នុង​ឆ្នាំំ​២០២០ ឬ​ការកាត់បន្ថយ ការងារ ដោយសារតែ​នាង ចង់​ធ្វើ​រឿង​ផ្ទាល់ខ្លួន​ជាច្រើន​របស់​នាង​វិញ​។​

​ខណៈ​លេច​វត្តមាន ក្នុង​រឿង​ខ្មោច​របស់​ផលិតកម្ម អិ​ល​ឌី ជា​តួ​សំខាន់​មួយ​ក្នុង​រឿង “​ថេ​ក​ចុង ក្រោយ​” កំពុង​ចាក់​បញ្ចាំង​គ្រប់​រោងកុន នាពេលនេះ កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ហៅ (​អា​ប៊ី​)​បាន បង្ហើប​ឱ្យដឹងថា សម្រាប់​ខ្សែភាពយន្ត ដែល​ចេញ​ដើមឆ្នាំ​២០២០​នេះ មាន​ចំនួន​រឿង​ហើយ ប៉ុន្តែ​ការងារ​រឿង​ថ្មីៗ​ទៀត ក្នុងឆ្នាំនេះ នាង​ហាក់បី​សុំ​កាត់បន្ថយ​ការទទួល​ដោយ​ចង់យក​ពេល វេលា​ធ្វើ​រឿង​ផ្ទាល់ខ្លួន​ច្រើនជាង​ការងារ​។

​កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ប្រាប់​ឱ្យដឹងថា រឿង “​ថេ​ក​ចុងក្រោយ​” ជា​ដុំ​រឿង​ទី​១ ដែល​នាង​មាន ស្នាដៃ ហើយ​រឿង​ទី​២ មួយទៀត គឺជា​រឿង​ភាគ​សម្រាប់​ទូរទស្សន៍​។ បន្ទាប់​ការងារ​នេះហើយ ក្នុង​ឆ្នាំ​២០២០​នេះ នាង​មិនទាន់​បានទទួល​ការងារ​ថត​រឿង​ភាគ​ឡើយ​ដោយ​នាង​សុំ​ផ្អាក​មួយ រយៈពេល​សិន ដើម្បី​យក​ពេលវេលា​ចំណាយ​លើ​ការងារ​ផ្ទាល់ខ្លួន ដូចជា ការថែរក្សា​សុខភាព រូប​សម្រស់ និង​សិក្សា​រៀនសូត្រ​ឱ្យបាន​ច្រើនជាង​មុន​។

​តារា​ស្រី មាន​ទម្រង់​មុខ​ដូច​កូនកាត់​រូបនេះ បាន​បញ្ជាក់ថា ការកាត់បន្ថយ​ទទួល​ការថត​រឿង ភាគ​នេះ នាង​គ្រាន់​ចំណាយពេល​ច្រើន រស់នៅ​ជាមួយ​អ្នកផ្ទះ និង​ចង់​សិក្សា​រៀនសូត្រ​ឱ្យ បាន​ច្រើនជាង​មុន​។ យក​ពេល​ទៅ​មើលថែ​គូស្នេហ៍​នោះ ក៏​មិន​មែនដែរ​ព្រោះ​នាង​មិនទាន់មាន សង្សារ ឬ​គូ​កំណាន់ចិត្ត​ណា​ឡើយ​។ ហេតុដូច្នេះ សូម​មហាជន និង​បណ្តាសារ​ព័ត៌មាន កុំ​យល់ច្រឡំ​ចំពោះ​ចម្លើយ​របស់​នាង​។

​សូមបញ្ជាក់ថា កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត បាន​ចូលប្រឡូក​ក្នុង​សិល្បៈ​តាំង​ឆ្នាំ​ពី​២០១៦ ផ្តើមចេញ ការជ្រើសរើស​តួ​សម្តែង សម្រាប់​ថត​រឿង​ភាគ​ឱ្យ​ស្ថានីយ​ទូ​រទ​ស្ស៍​បាយ័ន​។ ស្នាដៃ​នាង​ថត រឿង​ភាគ តាំងពីដើម​មក​ពេលនេះ មាន​ចំនួន ៦ រឿង លើ​កញ្ចក់​ទូរទស្សន៍ ហើយ​មហាជន ស្គាល់​ច្បាស់​ក្នុង​រឿង “​មុខកាំបិត​មុខ​ស្នេហ៍​” ជា​តួ​ស្រី​ម្នាក់​កាច​។ សម្រាប់​តួឯក​វិញ​នាង​ថត បាន​ចំនួន​៤​រឿង ហើយ​ថត​រឿង​ខ្លីៗ​បាន​ច្រើន​ផងដែរ​។

​កាលពី​ថ្មីៗ​នេះ​ផងដែរ នាង​ក៏ត្រូវ​បានក្លាយ​តារា​ស្រី​ម្នាក់​ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ធំ​មួយ​ផង ដែរ​គឺ Samsung ដោយ​នាង​ជា​តារា​ស្រី​ម្នាក់​ធ្វើការ​ផ្សព្វផ្សាយ និង​បង្ហាញ​សកម្មភាព​របស់ ផលិតផល Samsung Galaxy Note10 Plus លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​៖ បូ​រិ​ន