ប៊ូ ច័ន្ទ​ដា​ណែ​ត ជាប់​ជាតា​រា​ប៉ិន​លេងសើច​

949
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​វ័យក្មេង​មួយរូប​ដែល​គេ​ស្គាល់​ថា កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ហៅ អា​ប៊ី ត្រូវគេ​ប្រសិទ្ធិ​នាម​ថា ជា​តារា​វ័យក្មេង​ពូកែ​លេង ពូកែ​កូរ និង​កំពុង​តែមាន​ប្រជាប្រិយភាព ។​

​កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ដែលជា​តួ​ល្បី​លើ​បណ្តា​រឿង​ភាគ​របស់​ទូរទស្សន៍​ស្រុក​ខ្មែរ​កំពុងតែ​អង្រួន​បេះ​ដួង​បុរសៗ ឲ្យ​កាន់តែ​ពេញចិត្ត​លើ​នាង​ខ្លាំង​ឡើង​ហើយ គ្រាន់តែ​បង្ហោះរូប​លេង ចេញ​ស្តាយ ញ៉ិក​ញ៉​ក់ ឬ សើច​ញញឹម​ដូច​កូនក្មេង​នោះ តារា​ស្រី​រូប​ឆក់យកដួងចិត្ត​បុរសៗ និង អ្នកលេង​ឱ្យ​ពេញចិត្ត​ហើយ​ជាពិសេស​លង់​នឹង​ស្នាមញញឹម​រីករាយរបស់​នាង ។​

​តារា​ស្រី​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា មកពី​នាង​ចូលចិត្ត​លេង​ច្រើន​ហើយ​ចូលចិត្ត​ពេលខ្លះ​តុបតែង​ខ្លួន​របៀប​មនុ​ស្ស​ប្រុស ដូច្នេះ​មើលទៅ​នាង​ហាក់បីដូច​ជាមានអត្ត​ច​រិត​ដូច​មនុស្ស​ប្រុស​។ បើ​ជុំគ្នា​ថត​រឿង​ម្តងៗ​វិញ​នាង​មិនចេះនៅ​មួយកន្លែង​ស្ងៀមនោះទេ ថត​ញ៉ិក​ញ៉​ក់​លេង​ជាមួយ​បងៗ ឬ ជាមួយ​ដៃគូ ឬក៏​ថត​អ្វី​បែប​កំប្លែង​ទៅ ដើម្បី​កុំ​ឲ្យ​ពេលធ្វើ​ការងារ​មើល​ទៅធុញ​ពេក​។

​កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ក៏បាន​បង្ហើប​ទៀតថា រឿង​មាន​អ្នក​តាម​ស្រឡាញ់ ឬ​ពេញចិត្តនាង​យ៉ាងណា​នោះ នាង​ក៏​មិនដឹង​ច្បាស់​ដែរ ប៉ុន្តែ​គ្រាន់តែ​ដឹងថា​ពេល​លេងសើច កំប្លែងៗ និងបង្ហោះ​រូប​ស្អាត គឺមាន​អ្នកគាំទ្រ​ពេញចិត្ត​និង​សរសើរ​ខ្លះៗ​ដែរ ។

​កញ្ញា​បាន​បន្តថា បើ​និយាយ​រឿង​អ្នក​តាម​ស្រឡាញ់​វិញ​នោះ នាង​បាន​ត្រឹម​ប្រាប់ថា មាន​ច្រើន ប៉ុន្តែ​មិនសូវ​យកចិត្តទុកដាក់ ព្រោះ​គិតការ​ងារ រៀនសូត្រ និង​មុខ​របរ​ប្រចាំជីវិត​ប្រសើរ​ជាង​។​

​សូម​រំលឹកថា កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ជា​តារា​សម្តែង​ដែលមាន​ប្រជាប្រិយភាព​មួយរូប លើ​រឿង​ភាគ​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ ហើយ​នាង​ក៏​ជា​តារា​លេចធ្លោ​ក្នុង​រឿង​ភាគឱ្យ​ផលិតកម្ម​ជាច្រើន ​ខណៈដែល​នាង​កំពុងមាន​សន្ទុះ​និង​ស្នាដៃ​ល្អៗ​ក្នុង​ផ្នែក​រឿង​ភាគខ្មែរ​ទទួលស្គាល់​ពី​អ៊ំៗ​យាយៗ ​មីងៗ​តាម​បណ្តា​ខេត្ត​នានា​ក៏​មិនតិច​ឡើយ ៕ ដោយៈ បូ​រិ​ន​/Ha