ប៊ូ ច័ន្ទ​ដា​ណែ​ត អោប​គ្នា​យ៉ាង​ស្និត​ស្នាល​ជាមួយ​បុរស​រូប​សង្ហារ​មួយរូប​

183
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ល្បី​ពូកែ​ញិ​ក​ញ៉​ក គឺ កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត បាន​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ដោយ​បង្ហោះ​រូបថត​អោប​ជាមួយ​បុរស​ម្នាក់​យ៉ាង​ស្និត​ស្នាល មើល​ទៅជា ស្នេហា​មួយ​ដ៏​ផ្អែមល្ហែម​ធ្វើឱ្យ​មហាជន​ច្រណែន​ស្ទើរ​គ្រប់​។

​រូបថត​ដែល​បង្ហាញ​ស្នេហា​ដ៏​ផ្អែមល្ហែម​យ៉ាង​ល្អូកល្អិន​ជាមួយគ្នា​របស់​តារា​ល្បី​កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត បានធ្វើឱ្យ​មហាជន​មានការ​ងឿងឆ្ងល់​និង ភ្ញាក់ផ្អើល​ខណៈ​តារា​ម្នាក់នេះ មាន​ស្នេហា​ជាមួយ​បុរស​ម្នាក់ ស្រប​ពេលដែល​តារា​រូបនេះ​តែងតែ​និយាយថា​នាង​មិន ដែលមាន​សង្សារ​នោះទេ ប៉ុន្តែ​បែ​ជា​ទៅ​មាន​រូបថត​ស្និត​ស្នាល​គ្នា​យ៉ាងច្រើន​បែបនេះ ទៅវិញ​។

​បុរស​រូប​សង្ហា ដែល​អោប​នាង និង ក្បែរ​នាង​យ៉ាង​ស្និត​ស្នាល​នោះ ក៏​ធ្វើឱ្យ​មហាជន​ចាប់ អារម្មណ៍ ហើយ​ជាពិសេស​ស្រីៗ​ផ្សេងៗ​ទៀត​ក៏​បាក់​លង់​ស្នេហ៍ ដូច​កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត ខណៈ​សំណព្វចិត្ត​របស់​នាង​លើក​នេះ​មានមុខមាត់​ដ៏​ស្អាត​សង្ហារ​។

​ស្ងាត់ៗ​បង្ហាញ​បែបយ៉ាង​ដូច្នេះ តារា​ស្រី​រូបនេះ​ពិត​ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ជាពិសេស ប្រុសៗ​ដែល​ធ្លា​ក់លង់​ស្នេហ៍​ជាច្រើន​ផ្សេងទៀត ដែល​ចូលចិត្ត​គាំទ្រ​នាង​ប្រាកដជា ខូចចិត្ត ។

​កញ្ញា ប៊ូ ច័ន្ទ​ដា​ណែ​ត បាន​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា នាង​បានគិត​រួចហើយ​ប្រាកដ ជាមាន​មនុស្ស​យល់ច្រឡំ ហើយ​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​យល់​ដូច្នេះ​ដែរ ។ កញ្ញា បាន​បន្តថា បុរស​ដែល​នាង​អោប​ស្និត​ស្នាល​មើលទៅ​ផ្អែមល្ហែម​នោះ មិនមែនជា ស្នេហា​នោះទេ​។ ការពិត​បុរស​ម្នាក់​នោះ​ឈ្មោះ ឧ​ត្ត​ម ហ្វ្រេស​ស៊ី ជា​បងប្រុស​ជីដូន​រប​ស់ នាង​ប៉ុណ្ណោះ គ្រាន់តែ​ចង់​ថតរូប​លេង​ជាមួយ​គាត់​ឱ្យ​ប្លែក​ម្តង ព្រោះ​មើល​ពេល​ថត ម្តង​សប្បាយ​។ បងប្រុស​នាង​នោះ​ក៏​ជា​តារា​សម្តែង​ផងដែរ គាត់​មាន​រូប​សង្ហា​ហើយ​ជា តារា​ល្បី​មួយរូប​ផងដែរ​។ បើ​និយាយ​ទៅ​បងប្រុស​នាង​នោះ មាន​ស្រីៗ​មិនតិច​ទេ ដែល​បាក់​ស្រលាញ់​គាត់​។

​តារា​ស្រី​គួរឱ្យ​ស្រលាញ់​រូបនេះ​បាន​បញ្ជាក់ថា “​ខ្ញុំ​ថា​គេ​នឹង​យល់ច្រឡំ​មែនៗ​។ ខ្ញុំ​ដែល មាន​សង្សារ​មក​ណា រាល់​ហ្នឹង​នៅ​តែឯង​ប៉ុណ្ណោះ​។ រឿង​ស្នេហា​របស់ខ្ញុំ​នោះ ខ្ញុំ​គិតថា មិនទាន់​ដល់​គូ​នោះទេ ៕” ដោយ: បូរិន