ប្ដី​ដែល​កាត់​លិង្គ​ជន​រំលោភ​ប្រពន្ធ​ខ្លួន ប្រឈម​នឹង​ជាប់ពន្ធនាគារ​យូរ​ជាង​

251
ចែករម្លែក

​បុរស​ម្នាក់​បាន​កាត់​លិង្គ​ជនល្មើស​ដែល​ចាប់រំលោភ​ប្រពន្ធ​របស់ខ្លួន​បន្ទាប់ពី​ទៅ​ទាន់​ជនល្មើស កំពុង​ប្រព្រឹត្ត​បទល្មើស​ស្ដែងៗ​នឹង​ភ្នែក នៅ​ចម្ងាយ​តែ​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​ផ្ទះ​របស់​ពួកគេ​ក្នុង ប្រទេស​អ៊ុយ​ក្រែ​ន​។ ​បុរស​ជា​ប្ដី​វ័យ ២៧ ឆ្នាំ​បាន​ប្រទះឃើញ​ប្រពន្ធ​របស់ខ្លួន​ត្រូវគេ​ចាប់រំលោភ​គួរឱ្យ​ស្លុតចិត្ត​នៅក្នុង​ភូមិ សេវ​ឆេន​កូ​វ៉ូ (Shevchenkovo) តំបន់​ខា​គី​វ (Kharkiv) ខណៈពេល​កំពុងធ្វើដំណើ​រ​ត្រលប់​ទៅ ផ្ទះ​វិញ​។​​យោងតាម​ប្រព័ន្ធ​ផ្សព្វ​វ​ផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ នារី​រងគ្រោះ​បាន​ចូលរួម កម្មវិធី​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ជាមួយ​ប្ដី និង​មិត្តភក្តិ ហើយ​បាន​ចេញមក​ផ្ទះ​មុនគេ តែម្នាក់ឯង​នៅ​ម៉ោង​ប្រមាណ​មួយ​រំលងអធ្រាត្រ​។

​លុះ​ដើរ​សល់​ប្រមាណ ៣០០ ម៉ែត្រ​ដល់ផ្ទះ​របស់ខ្លួន ស្រាប់តែ​លេចមុខ​ជនល្មើស​ឈ្មោះ ដ្មី​ទ្រី អ៊ីវ​ឆេន​កូ (Dmitry Ivchenko) វ័យ ២៥ ឆ្នាំ​ចាប់​នាង​ពីក្រោយ​។​ប៉ូលិស​និយាយថា ជនល្មើស​បាន​ចាប់​ខ្ទប់មាត់​នារី​រងគ្រោះ​កុំឱ្យ​ស្រែក​ហើយ​បាន​អូស​នាង​ចូល គុម្ពោត​ព្រៃ​។ ជា​សំណាងល្អ ប្ដី​របស់​ជនរងគ្រោះ​បាន​ចេញពី​កម្មវិធី​ផឹកស៊ី​នៅ ១០ នាទី​ក្រោយ ហើយក៏​ឮ​សំឡេង​ចេញពី​គុម្ពោត​ព្រៃ​។ ​លុះ​ដើរចូល​ទៅជិត ក៏​ឃើញ​ជនល្មើស​កំពុង​ច្របាច់ក​ប្រពន្ធ​របស់ខ្លួន​បណ្ដើរ​ធ្វើ​សកម្មភាព​រំលោភ បណ្ដើរ​។

ដោយ​ទប់​កំហឹង​មិនបាន បុរស​ជា​ប្ដី​បាន​ដាល់​ចំក្បាល​ជនល្មើស​ហើយ​យក​កាំបិត កាត់​ចិញ្ច្រាំ​លិង្គ​ជនល្មើស​ខ្ទេច ធ្វើឱ្យ​ជនល្មើស​ស្រែក​ប្រកាច់​ននៀល​ដី ផ្អើល​អស់អ្នក​ស្រុក​។​​មេធាវី​ការពារ​ក្ដី​បុរស​ជា​ប្ដី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​“​កូនក្ដី​ខ្ញុំ​រំជួលចិត្ត​ពេក​ទប់ កំហឹង​មក​ន​បាន ហើយ​គាត់​ក៏​មិនដឹងថា​ខ្លួនឯង​ធ្វើ​អ្វី​នោះដែរ​”​។ ​ទោះជា​បកស្រាយ​បែបនេះ​ក្ដី តាមផ្លូវ​ច្បាប់​ប្រទេស​នេះ ជន​ចាប់រំលោភ​ប្រឈម​ការជាប់ ពន្ធនាគារ​ត្រឹម ៥ ឆ្នាំ​ប៉ុណ្ណោះ ចំណែកឯ​បុរស​ជា​ប្ដី​នារី​រងគ្រោះ​ប្រឈម​ជាប់ពន្ធនាគារ​ដល់​ទៅ ៨ ឆ្នាំ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​៕ ប្រែ​សម្រួលៈ​ខុម