ប្ដី​ប្រពន្ធ​កើត​ជំងឺ​ដុះ​ដុំ​សាច់​ពក​តូចៗ​ពេញ​រាងកាយ​ដូចគ្នា

1176
ចែករម្លែក

​ប្ដី​ប្រពន្ធ​ពីរ​នាក់​មាន​ដុំ​សាច់​ពក​តូចៗ​រាប់ពាន់​ដុះ​រាល​ពេញ​លើ​រាងកាយ​គួរឱ្យខ្លាច​ដោយ សារ​ជំងឺ​ហ្សែ​ន​ដ៏​ចម្លែក​។
​ ​
អ្នកស្រី ហ្គេ​ល អា​ផេ​ល​ហ្គ្រេ (Gail Appelgre) អាយុ ៥៨ ឆ្នាំ និង​លោក ធី​ម ហ្គោ​លំ​បៀ (Tim Golumbia) អាយុ ៥៥ ឆ្នាំ​មកពី​ទីក្រុង​អេ​ដ​ម៉ុ​ន​ថុ​ន (Edmonton) ខេត្ត​អាល់​បឺ​ថា (Alberta) ប្រទេស​កាណាដា មាន​ជំងឺ​ចម្លែក​ឱ្យ​ឈ្មោះថា neurofibromatosis (NF) ដែល​បង្ក​ដុំ​សាច់​ពក​តូចៗ​ដុះ​ពេញ​រាងកាយ​។​
​ ​
​អ្នកស្រី ហ្គេ​ល អា​ផេ​ល​ហ្គ្រេ ដែល​ដុំ​សាច់​ដុះ​គ្របដណ្ដប់​លើ​រាងកាយ​របស់គាត់ ៩០ ភាគរយ​និយាយថា គាត់​រវល់​ណាស់ គ្មាន​ពេល​គិតគូរ​រឿង​ស្នេហា​ទេ ហើយ​ម្យ៉ាង​គាត់ គិតថា​គ្មាន​អ្នកណា​មក​ស្រលាញ់​គាត់​ឡើយ​រហូតដល់​ថ្ងៃមួយ​មិត្ត​យល់ចិត្ត​ម្នាក់ បាន​ណែនាំ​លោក ធី​ម ហ្គោ​លំ​បៀ ឱ្យ​គាត់​ស្គាល់​កាលពី​ខែសីហា ឆ្នាំ​២០១០​។
​ ​
លោក ធី​ម ហ្គោ​លំ​បៀ ដែល​ស្ថានភាព​ជំងឺ​របស់គាត់​ស្រាល​ជាង​ប្រពន្ធ​អះអាងថា គាត់​តែងតែ​គិតទុក​ក្នុង​ចិត្ត​ថា ពួកគាត់ “​នឹង​ក្លាយជា​គូ​នឹង​គ្នា​”​។
​ ​
ពួកគាត់​បានចាប់ផ្តើម​ជជែក​គ្នា​រាល់ថ្ងៃ ហើយ​មិនយូរប៉ុន្មាន​ទំនាក់ទំនង​របស់​ពួកគាត់​ក៏ កាន់តែ​យល់ចិត្ត​គ្នា ហើយ​អ្វីដែល​សំខាន់​ជាងគេ​គឺ​ពួកគាត់​មាន​ជំងឺ​នេះ​ដូចគ្នា​។

ពួកគាត់​បាន​ភ្ជាប់ពាក្យ និង​រៀបការ​នៅ​ឆ្នាំ​២០១៤ ដោយមាន​ការចូលរួម​អបអរសាទរ ពី​មិត្តភក្តិ​ជិតស្និទ្ធ និង​ក្រុមគ្រួសារ ហើយ​រស់នៅ​យ៉ាង​មាន​សុភមង្គល​៕ ប្រែ​សម្រួលៈ ខុម

#