ប្ដី​ប្រពន្ធ​ដែលមាន​ដីកា​ឃាត់ខ្លួន​ជាង ៥០ ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​

331
ចែករម្លែក

​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​សមត្ថកិច្ច​តាម​ចាប់ខ្លួន​តាម​ដីកា​ឃាត់ខ្លួន​រហូតដល់​ទៅជា​ង ៥០ ពីបទ​ឆបោក ពេលនេះ​ត្រូវ​ចាប់ខ្លួនបាន​ហើយ​នៅ​ខេត្ត​ឈាង​ម៉ៃ ប្រទេស​ថៃ​។
​ ​
​ប៉ូលិស​បង្ក្រាប​បទល្មើស​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ ឆា​យ៉ា​ភុល ដុក​ម៉ៃ ង៉ា​ម (Chayaphol Dokmai-ngam) អាយុ ៥៤ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ូ​ធី​ឆា (Suthicha) ឬ ទិ​ក ស៊ូ​ផាន (Tik Suphan) អាយុ ៣៩ ឆ្នាំ​នៅ​អាហា​រដ្ឋា​មួយកន្លែង​ក្នុង​បរិវេណ​កង់​ទីន​សកល​វិទ្យាល័យ រ៉ា​ត​ចា​បាត ឈាង​ម៉ៃ (Ratjabhat University Chiang Mai) នៅ​តំបន់​ឆាង ភឿ​ក (Chang Phuek) កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែកក្កដា​។
​ ​
​ប្ដី​ប្រពន្ធ​នេះ ត្រូវបាន​ឃាត់ខ្លួន​តាម​ដីកា​ឃាត់ខ្លួន​ចេញ​ដោយ​តុលាការខេត្ត​យូ​ថៃ (Uthai) ពីបទ​ឆបោក​។ ពួកគេ​ទាំងពីរ​ក៏មាន​ដីកា​ឃាត់ខ្លួន​ចំនួន ៥២ ទៀត​ដែរ​តាម​បទ​ចោទ ប្រកាន់​ស្រដៀង​គ្នា​។ ហើយ​អំឡុងពេល​សួរចម្លើយ​ប្ដី​ប្រពន្ធ​នេះ​សារភាពថា​ខ្លួន​ពិតជា បាន​ឆបោក​គេ​មែន​៕ ប្រែ​សម្រួលៈ​ខុម