ប្ដី​អារ​-​ក សម្លាប់​ប្រពន្ធ រួច​ចងក​សម្លាប់ខ្លួន​តាម​ក្រោយ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

391

(​ភ្នំពេញ​)៖ មាន​អំពើ​ឃាតកម្ម​សាហាវ​ទាំង​ព្រឹក​ព្រលឹម ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បុរស​ជា​ប្ដី​បាន​អារ​-​ក​សម្លាប់​ប្រពន្ធ​របស់ខ្លួន​ចោល​ក្នុង​មុង រួចរ​ត់ទៅ​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ នៅក្នុង​បន្ទប់​ជួល​។​

​ប្រពន្ធ​ដេកស្លាប់​នៅក្នុង​មុង​ស្លៀក​សា​រ៉ុង​ចង់ពុង ហើយ​ប្ដី​វិញ​ស្លាប់​ទាំង​អាក្រាតកាយ ដោយ​ចងក​នៅជាប់​នឹង​ចំរឹង​បង្អួច​។​សមត្ថកិច្ច​បាន​បញ្ជាក់ថា បុរស​ជា​ប្ដី​ឈ្មោះ​ហៅថា តា​ខ្លី អាយុ​ប្រហែល​៤០​ឆ្នាំ ហើយ​ប្រពន្ធ​ឈ្មោះ​ហៅថា ចែ ស អាយុ​ប្រហែល​៤០​ឆ្នាំ​។​

​ជុំវិញ​ករណី​ឃាត​កម្មនេះ មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ។នេះជាករណី ទីពីរហើយក្នុងរយៈពេលមួយសប្តាហ៍មកនេះដែលប្តីសម្លាប់ប្រពន្ធហើយសម្លាប់ខ្លួនឯងជាក្រោយដោយ៖វាសនា