ប្ដេជ្ញា​បន្ត​ពង្រឹង​លក្ខខណ្ឌ​ការងារ ការបញ្ជាទិញ និង​ទាក់ទាញ​វិនិយោគិន​មក​កម្ពុជា​កាន់តែច្រើន​

269
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​,​ដេប៉ូ​/​ភ្នំពេញៈ អង្គការ​អន្តរជាតិ​ខាង​ការងារ​ឬ​អាយ​ឡូ (ILO) បាន​ប្ដេជ្ញា​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ហៅ​កាត់​ថា «​គម្រោង ILO-BFC» ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ត​ទៀត ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ ផលិតភាព ការបញ្ជាទិញ និង​ទាក់ទាញ​វិនិយោគ​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​នឹង​គណៈប្រតិភូ​កម្ពុជា ជាមួយ​លោក Dan Rees នាយក​គម្រោង​ការងារ​ល្អប្រសើរ​ជាស​កល (Better Work Global)​នៃ​អង្គការ ILO នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ អាយ​ឡូ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​។​


ជំនួបពិភាក្សារវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងគណៈប្រតិភូកម្ពុជា ជាមួយលោក Dan Rees នាយកគម្រោងការងារ​ល្អប្រសើរ​ជា​សកល (Better Work Global)នៃអង្គការអាយឡូនៅទីស្នាក់ការ​កណ្តាលអង្គការ អាយឡូ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៣ ខែមិថុនា

​សេចក្តីរាយការណ៍​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹងថា លោក Dan Rees បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សន្និសីទ​អន្តរជាតិ​ខាង​ការងារ​លើក​ទី​១០៨ ក្រោម​ប្រធានបទ «​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ នាពេលនេះ​» នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។​

ជំនួប​ពិភាក្សា​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​នឹង​គណៈប្រតិភូ​កម្ពុជា ជាមួយ​លោក Dan Rees នាយក​គម្រោង​ការងារ​ល្អប្រសើរ​ជាស​កល (Better Work Global)​នៃ​អង្គការ អាយឡូនៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ អាយ​ឡូ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស


​ប្រភព​ដដែល​បាន​បន្តថា ក្នុងជំនួប​នេះ លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​ជម្រាបជូន​នាយក​គម្រោង​ការងារ​ល្អប្រសើរ​ជាស​កល (Better Work Global) នូវ​ស្ថានភាព​ទូទៅ​អំពី​វឌ្ឍនភាព​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការពង្រឹង​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​កន្លងមក ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​នឹង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​អាយ​ឡូ ក្នុង​ការបន្ត​បេសកកម្ម​របស់​អង្គការ អាយ​ឡូ​ក្នុង​បរិបទ​ថ្មី​បន្ថែមទៀត ដើម្បី​សម្រេចបាន​នូវ​ផែនទី​បង្ហាញផ្លូវ​របស់ អាយ​ឡូ និង​ផែនការ​សកម្មភាព​រប​ស់​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព​។​

ជំនួប​ពិភាក្សា​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​នឹង​គណៈប្រតិភូ​កម្ពុជា ជាមួយ​លោក Dan Rees នាយក​គម្រោង​ការងារ​ល្អប្រសើរ​ជាស​កល (Better Work Global)​នៃ​អង្គការ ILO នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ អាយ​ឡូ ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស

​លោក Dan Rees ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ពង្រឹង​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​។ លោក​បាន​បន្តទៀតថា អង្គការ អាយ​ឡូ នឹង​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា​បន្តទៀត ដើម្បី​បង្ហាញ​សាធារណជន​បានដឹង​អំពី​ភាព​វិជ្ជមាន នៃ​កិច្ច​សហការគ្នា​ប្រកបដោយ​និរន្តរភាព​។​

នាយក​គម្រោង​ការងារ​ល្អប្រសើរ​ជាស​កល (Better Work Global) រូបនេះ​បានបញ្ជាក់​ពី​ការប្ដេជ្ញា​ថា​លោក​នៅតែ​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(ILO-BFC)​ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ ផលិតភាព ការបញ្ជាទិញ និង​ទាក់ទាញ​វិនិយោគ​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​៕SRN

នាយក​គម្រោង​ការងារ​ល្អប្រសើរ​ជាស​កល (Better Work Global) រូបនេះ​បានបញ្ជាក់​ពី​ការប្ដេជ្ញា​ថា​លោក​នៅតែ​បន្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(ILO-BFC)​ដើម្បី​ពង្រឹង​លក្ខខណ្ឌ​ការងារ ផលិតភាព ការបញ្ជាទិញ និង​ទាក់ទាញ​វិនិយោគ​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​