ប្តី​កាប់​ប្រពន្ធ​ស្លាប់ ទំនង​មកពី​ប្រចណ្ឌ​

746
ចែករម្លែក

ដោយ​: ពស / ពោធិសាត់​: អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បានកើត​ឡើង ដោយ​ប្តី​បាន​យក​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០១៨ ស្ថិត​ក​កនុងភូមិ​ត្រពាំង​ឃ្លៃ ឃុំ​បិ​ង​កន្ទួត ស្រុក​ក្រគរ​។​

​លោក​វរៈសេនីយ៍ឯក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ យឿន សារិន អាយុ​៣៣​ឆ្នាំ ឯ​ប្តី​ជា​ឃាតករ​មានឈ្មោះ ម៉ុ​ន សាម៉ន អាយុ​៣២​ឆ្នាំ​។ ពួកគេ​មានកូន​ចំនួន​៤​នាក់​ក្នុងបន្ទុក​។​

​លោក​អធិការ​បាន​ឲ្យ​ដឹង ដោយ​ដកស្រង់​សំដី​កូនប្រុស​មក​បញ្ជាក់ថា ម្តាយ​របស់គេ​បានធ្វើការ​នៅ​រោងចក្រ​កាត់ដេរ តៃ​អ៊ូ​ហ្សី​។ បន្ទាប់ពី​បញ្ចប់​កា​ងារ​ម្តាយ​របស់គេ​បាន​ទិញ​ខ្ចៅ​ទៅផ្ទះ​។ បន្ទាប់ពី​ម្តាយ​របស់គេ​ងួ​ត​ទឹក​រួចហើយ ក៏បាន​ហូបបាយ​ជុំគ្នា រួមទាំង​កូន​៤​នាក់​។ ពេលនោះ ឪពុក​របស់គេ​បាន​ប្រើ​ឲ្យ​កូន​យក​បោយ​ជ​រ័​ដងទឹក​ផឹក​។ ពេល​ផឹក​រួច ក៏​ចោល​បោយ​នោះ​ទៅ​ក្រៅ​។ ពេលនោះ កូន​ម្នាក់​ក៏​ទៅ​រើស​បោយ​។ ម្តាយ​ក៏​ឆក់​បោយ​គប់​ទៅលើ​ប្តី ហើយ​ប្តី​ក៏​ទាញ​បាន​កែវ​គប់​ទៅ​ប្រពន្ធ​វិញ​។ ប្រពន្ធ​ខំប្រឹង​គេច​ហើយ​បាន​ដួល​។ ពេលនោះ ប្តី​បាន​យក​ពូថៅ​កាប់​ទៅលើ​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​។ តាម​សំដី​កូនប្រុស​ម្នាក់​និយាយថា ឪពុក​របស់គេ​បាន​ប្រចណ្ឌ​ប្រពន្ធ​ថា មាន​សា​ហាយ​នៅ​ខាងក្រៅ​ហើយ ក៏​ធ្លាប់​ចង់​សម្លាប់​ប្រពន្ធ​ដែរ នាពេល​កន្លងមក​។​

​ក្រោយ​ធ្វើ​សកម្មភាព​រួច ទើប​អ្នកជិតខាង​បានដឹង ហើយក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​៕ ល​