ប្តី​ញៀន​ថ្នាំ​វាយ​ប្រពន្ធ​រហូត​ស្លាប់​

1544
ចែករម្លែក

ដោយៈ​គូលែន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ស្ត្រី​ម្នា​ក់បាន​បាត់បង់​ជីវិត​កាលពី​យប់​ថ្ងៃទី​២៩​ខែមីនា​បន្ទាប់ពី​មានការ​អះអាងថា​នាង​ត្រូវ​ប្តី​ដែល​ញៀន​ថ្នាំ​បាន​ប្រើ​អំពើ​ហឹ​ង្សា​វាយដំ​។​ករណីនេះ​កើតឡើង​នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារ​កណ្តាល​​​ក្រុង​ប៉ោយប៉ែត ។​​ស្ត្រី​រងគ្រោះ​ឈ្មោះ ស្រី កា អាយុ​ប្រហែល ២៥​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច​។​

​ប្រភព​ប៉ូលិស​បញ្ជាក់ថា សព​មាន​ស្នាម​រយះ​ក្បាល ២​កន្លែង​, ស្នាម​ភ្នែក​ជាំ​ទាំង ២​និង​ស្នាម​ជាំ​ពេញ​ដងខ្លួន​។​
​តាម​ការសាកសួរ​ម្តាយក្មេក និង​បងប្អូន​របស់​សព​បាន​បំភ្លឺថា នារី​រងគ្រោះ​មាន​ប្តី​ឈ្មោះ បឿន សំ​ប៊ុ​ស អាយុ ២៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ថ្មគោល ឃុំ​តា​មឺ​ន ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។​បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារកណ្តាល​។​ប្តី​ប្រពន្ធ​នេះ​ជា​មនុ​ស្សញៀន​ថ្នាំ ហើយ​ប្តី​តែងតែ​ប្រព្រឹត្ត​អំពើហិង្សា​ដាក់​ប្រពន្ធ​។

​ប៉ូលិស​បាន​ទាញ​ការសន្និដ្ឋាន​ជំហាន​ដំបូង​ឈ្មោ បឿន សំ​ប៊ុ​ស ប្រហែលជា​អាច​បែក​ថ្នាំ​ហើយ​វាយ​ធ្វើបាប​ប្រពន្ធ​​របួសធ្ងន់​រហូតដល់​ស្លាប់ ​ករណីនេះ​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​ដើម្បី​យកទៅ​ផ្តន្ទាទោស​៕​មន

នារីរងគ្រោះដោយប្តីវាយ