ប្តី​ប្រពន្ធ​ជប៉ុន​ត្រូវ​ចោរលួច​យក​ដើមឈើ​ដ៏​មានតម្លៃ​អាយុ ៤០០ ឆ្នាំ​

1256
ចែករម្លែក
  • 8
    Shares

​អ្នក​ស្រលាញ់​ដើម​បុ​ន​សៃ (Bonsai) ពីរ​នាក់​បានធ្វើការ​អង្វរករ​ដ៏​ក្តុកក្តួល​ទៅកាន់​ពួកចោរ ដែល​លួច​យក​ដើមឈើ​ប្រាំពីរ​ដើមពី​ពួកគេ ដោយ​សន្យា​ផ្តល់​ថ្លៃ​ថែទាំ​ដល់​កូនៗ​របស់​ពួកគេ​។​

​លោក​សី​ជី ស៊ី​មូរ៉ា (Seiji Iimura) និង​ប្រពន្ធ​របស់គាត់​ឈ្មោះ ហ្វ៊ូ​យូ​មី (Fuyumi) បាន​និយាយថា ដើមឈើ​ដ៏​មានតម្លៃ​នេះ​ត្រូវ​បានគាស់​ចេញពី​សួនច្បារ​របស់​ពួកគេ​នៅ​សង្កាត់​សៃ​តា​ម៉ា​ក្នុង​ទីក្រុង​តូ​ក្យូ​។​

​លោក​អ៊ី​មូរ៉ា​បានសរសេរថា “​គ្មាន​ពាក្យ​ត្រូវ​វាចា​ពី​អារម្មណ៍​របស់​យើង​នោះទេ​។ ពួកវា​មានតម្លៃ​ចំពោះ​យើង​ណាស់​”​។​

​ទូរទស្សន៍ CNN បាន​រាយការណ៍​ថា ដើមឈើ​មាឌតូច​ទាំងនេះ​ត្រូវគេ​ជឿថា​មានតម្លៃ​ជាង ១៣ លាន​យ៉េន (១១៨.០០០ ដុល្លារ​)​។​

​ដោយមាន​ដើមកំណើត​មកពី​អាស៊ី​បូព៌ា​និង​ជា​ញឹកញាប់​ត្រូវបាន​ផ្សាភ្ជាប់​ជាមួយនឹង​ប្រទេស​ជប៉ុន ដើម​បុ​ន​សៃ​គឺជា​ទម្រង់​សិល្បៈ​ដ៏​ល្អិតល្អន់​ដោយ​ផ្អែកលើ​បច្ចេកទេស​ដាំ​ដុះ​ឯកទេស​។​

​រុក្ខជាតិ​ខ្នាតតូច​នេះ​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​ធុង ដែល​ធ្វើ​ត្រាប់​តាម​រូបរាង​ដើមឈើ​ធំ​ពេញលេញ ហើយ​ត្រូវការ​ការថែទាំ​ពោរពេញ​ដោយ​ជំនាញ​។​

​ដើម​មួយ​ក្នុងចំណោម​ដើម​ដែល​គេ​លួច​ទៅ​គឺមាន​ឈ្មោះថា Shimpaku Juniper ជា​ប្រភេទ​ដើម​បុ​ន​សៃ​ដែល​គេ​ចង់បាន​បំផុត​ក្នុងចំណោម​អ្នកប្រមូល​ទិញ​និង​អ្នក​ដែល​ស្រលាញ់​ដើម​បុ​ន​សៃ​។ គេ​និយាយថា វា​មានតម្លៃ​ជាង ១០ លាន​យ៉េន (៩១.០០០ ដុល្លារ​)​។​

​លោកស្រី​ហ្វ៊ូ​យូ​មី អ៊ី​ល​មូរ៉ា​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី ២៤ មករា​ថា “​ដើម Shimpaku របស់​យើង​បានរស់នៅ​អស់​រយៈពេល ៤០០ ឆ្នាំ​ហើយ វា​ត្រូវការ​ការថែទាំ ហើយ​មិនអាច​រស់នៅ​បាន​មួយ​សប្តាហ៍​ទេ បើ​គ្មាន​ទឹក​។ វា​អាច​រស់​ជា​រៀងរហូត​សូម្បីតែ​បន្ទាប់ពី​យើង​ស្លាប់ទៅ​ក៏ដោយ​។ ខ្ញុំ​ចង់ឱ្យ​អ្នក​ដែល​លួច​យក​វា​ទៅ ត្រូវ​ធ្វើឱ្យ​ប្រាកដថា ស្រោច​ទឹក​វា​ឱ្យបាន​ត្រឹមត្រូវ​”​។​

​លោកស្រី​បានបញ្ជាក់​ប្រាប់ BBC News នៅ​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​នេះ​ថា ដើមឈើ​របស់​ពួកគាត់​នៅតែ​បាត់​នៅឡើយ​ទេ​៕ ដោយ៖ កញ្ញាដាលីស

ដើម​បុ​ន​សៃ​អាច​រស់នៅ​រាប់រយឆ្នាំ