ប្តី​ប្រពន្ធ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​នៅ​សិង្ហ​បុរី​ពី​បទ​រំលោភបំពាន​អ្នកបំរើ​ដែល​ត្រូវ​បាន​វាយ​និង​បង្ខំ​ឱ្យ​ស៊ី​កម្អួត​

219
ចែករម្លែក
  • 30
    Shares

​ប្តី​ប្រពន្ធ​មួយគូ​នៅ​សិង្ហ​បុរី បាន​រំលោភ​បំពាន​អ្នកបម្រើ​របស់​ខ្លួន​និង​ទាត់​ធ្លាក់​ធ្វើបាប​អ្នកបម្រើ​នេះ​ហើយ​បាន​បង្ខំ​នាង​ឱ្យ​ស៊ី​បាយ​លាយ​ជាមួយ​នឹង​ស្ករ​នៅ​មុន​ពេល​បង្គាប់​​ឱ្យ​នាង​ស៊ី​កម្អួត​ផ្ទាល់​របស់​នាង​នៅពេល​នាង​បាន​ក្អួត​។​

​នៅពេល​ខ្លះ អ្នកបម្រើ​ជនជាតិ​មី​យ៉ាន់​ម៉ា ឈ្មោះ Moe Moe Than អាយុ​៣២​ឆ្នាំ​នេះ​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​កិច្ចការ​របស់​នាង ដោយ​ពាក់​តែ​អាវទ្រនាប់​និង​ខោខ្លី​ប៉ុណ្ណោះ​។​នាង​​ត្រូវ​បាន​ប្រាប់​ផងដែរ​ថា ឃាតករ​នឹង​ត្រូវ​បាន​ជួល​ឱ្យ​សម្លាប់​សមាជិកគ្រួសា​ររ​បស់​របស់​នាង​នៅ​ឯ​ផ្ទះ​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​ខែ​មីនា ម្នាក់​ក្នុងចំណោម​អ្នក​វាយ​ធ្វើបាប​នេះ គឺ​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ Chia Yun Ling​អតីត​អ្នកគ្រប់គ្រង​ផ្នែក​លក់ដូរ​នៅ​ហាង​មួយ អាយុ​៤៣​ឆ្នាំ​ត្រូវបាន​​កាត់ទោស​ជាប់គុក​៣​ឆ្នាំ​និង​១១​ខែ​និង​ពិន័យ​ជា​ប្រាក់​៤.០០០ ដុល្លារ​។ ស្ត្រី​នេះ​ក៏​ត្រូវ​បាន​បង្គាប់​ឱ្យ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​៦.៥០០ ដុល្លារ​ផង​ដែរ​។​

​ចៅក្រម លោក​Olivia Low បាន​កាត់ទោស​ប្តី​របស់​ស្ត្រី​នេះ ឈ្មោះ Tay Wee Kiat​អាយុ​៤១​ឆ្នាំ ដែល​ធ្វើការ​ជា​អ្នកគ្រប់គ្រង​ព័ត៌មានវិទ្យា​(IT )​ឱ្យ​ជាប់គុក​២​ឆ្នាំ​​និង​បញ្ជា​ឱ្យ​បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​៣.០០០​ដុល្លារ​ផង​ដែរ​។​

​បន្ទាប់​ពី​ការ​វិនិច្ឆយ​ទោស​អស់​រយៈពេល​៣១​ថ្ងៃ​មក​នោះ ចៅ​ក្រុម​នេះ បាន​កាត់ទោស​ប្តី​ប្រពន្ធ​នេះ​ឱ្យ​ជាប់​ទោស​ពី​បទ​រំលោភបំពាន​អ្នកបម្រើ កាលពី​ថ្ងៃទី​៤​ខែ​មីនា​៕

​ស្ត្រី​ដើមបណ្តឹង​ជាតិ​មី​យ៉ាន់​ម៉ា បាន​ចាប់ផ្តើម​ធ្វើការ​នៅផ្ទះ​របស់​ប្តី​ប្រពន្ធ​នេះ​កាលពី​ខែ​មករា​ឆ្នាំ​២០១២​។​នាង​បាន​ឡើង​ផ្តល់​កស្សិណ​ក្នុង​សវនាការ​ថា ដំបូង​នាង​ត្រូវបាន​ម្ចាស់​​ផ្ទះ​ផ្តល់​អាហារ​ជា​បាយ​និង​ស្ពៃ​ក្តោប តែ​ក្រោយមក​មាន​តែ​បាយ​សុទ្ធ​និង​ទឹក​ផឹក​។​នាង​អត់ឃ្លាន​ដល់​ថ្នាក់​រើស​សំបកចេក​ពី​ធុងសម្រាម​មក​ស៊ី​។​

​រឿង​រំលោភ​នេះ​ត្រូវបាន​លេចឮ​ឡើង​បន្ទាប់​ពី​Moe Moe Than​បាន​វិល​ទៅ​កាន់​ក្រុង​យ៉ាងហ្គោន នៅឯ​មី​យ៉ាន់​ម៉ា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​បាន​ប្រាប់​ភ្នាក់ងារ​មី​យ៉ាន់​ម៉ា​​របស់​នាង​អំពី​ស្ថានភាព​លំបាក​របស់​នាង​។​ក្រសួង​ការងារ​សិង្ហ​បុរី​ត្រូវ​បាន​ជូនដំណឹង​និង​បាន​រៀបចំ​អោយ​គេ​បញ្ជូន​នាង​ទៅ​សិង្ហ​បុរី​វិញ​នៅ​មួយ​ខែ​ក្រោយ​៕​ដោយ​៖​សុខា​/sn

​ចៅ​ក្រុម បាន​កាត់ទោស​ប្តី​ប្រពន្ធ​នេះ​ឱ្យ​ជាប់​ទោស​ពី​បទ​រំលោភបំពាន​អ្នកបម្រើ​នេះ​កាលពី​ថ្ងៃទី​៤​ខែ​មីនា​