ប្តី​ប្រពន្ធ​ថ្មីថ្មោង​តោង​ជញ្ជាំង​ភ្នំ​ក្នុង​រឿង​ស៊ុន​អ៊ូ​ខុង ដើម្បី​ថតរូប​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​

150

​គូស្នេហ៍​ទើប​រៀបការ​ថ្មីថ្មោង​មួយគូ​បាន​ថតរូប​មង្គលការ ដោយ​តោង​ជញ្ជាំង​ភ្នំ​មួយ​នៅ​តំបន់​ទេសភាព​របស់​ភ្នំ​ឆាយា ក្នុង​ទីក្រុង​ជូ​ម៉ា​ទៀន នៅ​ខេត្ត​ហឺ​ណាន ភាគ​កណ្តាល កាលពី​ថ្ងៃទី ១១ វិច្ឆិកា​។ តំបន់​ទេសភាព​នេះ​ល្បីល្បាញ​ណាស់​សម្រាប់​ថត​ខ្សែភាពយន្ត​ដ៏​ពេញនិយម គឺ រឿង “​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងលិច​” (​ស៊ុន​អ៊ូ​ខុង​) ដែល​កែសម្រួល​ចេញពី​រឿង​ប្រលោមលោក​បុរាណ​ដែលមាន​ចំណងជើង​ដូចគ្នា​។ ចំណែក​បុគ្គលិក​ថត​វិញ គឺ​ស្លៀកពាក់​ឈុត​តួអង្គ​ក្នុង​រឿងនេះ​ផ្ទាល់​តែម្តង ដើម្បី​ជូនពរជ័យ​ដល់​គូស្នេហ៍​វ័យក្មេង​នេះ​៕ ដោយ៖ កញ្ញាដាលីស