ប្តី​ប្រពន្ធ​ធាត់​ទាំង​២​អរ​ស្រក់​ទឹកភ្នែក​ពេល​បានរួម​ភេទ​ជា​លើក​ទី​១​ក្នុង​រយៈពេល​១១​ឆ្នាំ​មកនេះ​

1053

​គូស្នេហ៍​ធាត់​ខ្លាំង​មួយគូ​ដែល​បាន​ជួបគ្នា​នៅ​គ្លីនិក​សម្រក​ទម្ងន់​មួយ​កាលពី​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ បាន​រួមភេទ​ជាមួយគ្នា​ជា​លើកដំបូង បន្ទាប់ពី​ពួកគេ​ស្រក​ទម្ងន់​សរុប​រួមគ្នា ២៦០ គីឡូក្រាម​។​

​លោក លី ស៊ូ​ត​តុ​ន (Lee Sutton) អាយុ ៤២ ឆ្នាំ និង​លោកស្រី រី​ណា គី​ស័​រ (Rena Kiser) អាយុ ៣៩ ឆ្នាំ​មកពី​រដ្ឋ​មី​ស​ស៊ួ​រី ដែលមាន​ទម្ងន់ ៣២៤ គីឡូក្រាម និង​ទម្ងន់ ២៤៦ គីឡូក្រាម​រៀងៗ​ខ្លួន​នោះ បានទទួល​ការវះកាត់​សម្រក​ទម្ងន់ ដោយ​សង្ឃឹមថា​នឹងមាន​ទំនាក់ទំនង “​ធម្មតា​វិញ​” បន្ទាប់ពី​ទម្ងន់​របស់​ពួកគេ​រួមបញ្ចូល​គ្នា គឺ​ជិត ៥៧០ គីឡូក្រាម​។​

​ប៉ុន្តែ​បន្ទាប់ពី​បាន​ស្រក​ទម្ងន់​ស្ទើរតែ​ពាក់កណ្តាល​រៀងៗ​ខ្លួន​ក្នុង​រយៈពេល ១២ ខែ ចាប់តាំងពី​ពួកគេ​ទាំងពីរ​បានទទួល​ការវះកាត់​ក្រពះ​មក​នោះ ពួកគេ​ឥឡូវនេះ​អាច​រួមភេទ​ជា​លើកដំបូង ចាប់តាំងពី​បាន​ជួបគ្នា ១១ ឆ្នាំមុន​។​

​រឿងរ៉ាវ​របស់​ពួកគេ​បាន​ចាក់​បញ្ចាំង​នៅក្នុង​កម្មវិធី My 600lb Life របស់​ទូរទស្សន៍​ខ្សែកាប​អាមេរិក Lifetime ជាទី​ដែល​លោក​លី​បាន​ចែករំលែក​ភាព​រីករាយ​របស់គាត់​ដែល​ទទួលបាន​ភាពស្និទ្ធស្នាល​នែបនិត្យ​ជាថ្មី​ម្តងទៀត ដោយ​និយាយថា “​យើង​មិនដែល​បាន​រួមភេទ​ពីមុន​ទេ ប៉ុន្តែ​ឥឡូវនេះ​យើង​អាច​ធ្វើបាន​ហើយ​!”៕ ដោយ៖ កញ្ញាដាលីស

លោក លី ស៊ូ​ត​តុ​ន និង​លោកស្រី រី​ណា គី​ស័​រ ទីបំផុត​បានរួម​ភេទ​ជា​លើក​ទី​១​បន្ទាប់ពី​ជួបគ្នា​កាលពី ១១ ឆ្នាំមុន