ប្តី​ប្រពន្ធ​របួស​ធ្ងន់ធ្ងរ​ដោយ​ខ្សែភ្លើង​ឆក់ ទទួល​អំណោយ​កាកបាទក្រហម​ខេត្ត​

712
ចែករម្លែក

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ ​: ​ពលរដ្ឋ​ជា ប្តី​ប្រពន្ធ​ដែល​បាន​រងគ្រោះថ្នាក់​របួសធ្ងន់​ធ្ង​រ​ដោយ​ខ្សែភ្លើង​តង់​ស្យុង​ខ្ពស់​ឆក់ បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​កាលពី​រសៀល​ថ្ងៃទី​៨​​ ខែសីហា​ឆ្នាំ​២០១៨ ។​

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​រួម​ដំណើរ​ដោយ​លោក​ សាន ឃិត នាយក​ប្រតិបត្តិ​សាខា​និង​មន្ត្រី​សាខា​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​ចុះសួរសុខទុក្ខ​និង​ផ្តល់ជូន​គ្រួសារ​ប្តី​ប្រពន្ធ​២​នាក់​បាន​ជួប​ឧបទ្ទវហេតុ​ត្រូវ​ចរន្តអគ្គិសនី​តុង​ស្យុ​ង​ខ្ពស់​ឆក់​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​មក​សម្រាក​ព្យ​បាល​នៅ​ម​ន្ទិ​រ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ។​

យោង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ឲ្យដឹងថា​ កាលពី​ថ្ងៃទី​២៧ ​ខែកក្កដា ​ឆ្នាំ​២០១៨​កន្លងមក ជនរងគ្រោះ​ទាំង​២​នាក់ ជា​កម្មករសំណង់  ​គឺ​ប្តី​ឈ្មោះ​ភៀ​ង ចាន់ណា អាយុ​៤៧​ឆ្នាំ ត្រូវ​ខ្សែភ្លើង​ឆក់​ដាច់​ពិការ​ដៃ​ទាំងសងខាង ។ ​ចំណែក​​​ប្រពន្ធ​ឈ្មោះ​ យ៉ិ​ល សំ អាយុ​៤៩​ឆ្នាំ ក៏ត្រូវ​ខ្សែភ្លើង​ឆក់​ពិការ​ដៃ​ទាំងសងខាង​និង​ជើងឆ្វេង​។​ អំណោយ​ ​ទទួលបាន​រួមមាន អង្ករ​២៥​គីឡូ ត្រីខ​១០​កំប៉ុង ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ ៣​ដប ប្រេងឆា​១​លីត្រ ម្ស៉ៅ​សាប៊ូ​១​គីឡូ ភួយ​១ មុង​១ សា​រ៉ុង​១ ក្រមា​១ រួម​និង​ថវិការ​មួយចំនួន​ ។

គួរបញ្ជាក់ា ជនរងគ្រោះ​មាន​លំនៅៗ​ភូមិ​-សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ។ ​ពួកគេ​រងគ្រោះ​ពេលធ្វើការ​សំណង់ ហើយ​ត្រូវគេ​សង្គ្រោះ​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-ជប៉ុន មង្គល​បូរី​ ៕B