ប្តី​ប្រពន្ធ​រស់នៅ​ជាមួយគ្នា​យូរ​អាច​ប្រឈមមុខ​នឹង​ជំងឺមហារីក​ចំនួន​៤

621

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​ជំងឺមហារីក​ទាំង​៤​ដែល​ប្តី​ប្រពន្ធ​អាច​ប្រឈមមុខ ពេលដែល រស់នៅ​ជាមួយគ្នា​យូរ​។ តើ​មាន​អ្វីខ្លះ ទៅ​?

១-​ប្តី​ប្រពន្ធ​ងាយ​កើត​ជំងឺមហារីក​ពោះវៀន​ដូចគ្នា​ណាស់ ព្រោះ​នៅពេលដែល​រស់នៅ​ជាមួយគ្នា យូរ របប​អាហារ​ក៏​ដូចគ្នា​ដែរ​។ ជាហេតុ​ដែល​ធ្វើ ឱ្យ​អត្រា​នៃ​ការកើត​ជំងឺមហារីក ពោះវៀន​ស្របពេល​គឺ​ខ្ពស់​។​
​ ​
២-​នៅពេលដែល​អ្នករស់នៅ ជាមួយគ្នា អ្នក​ទាំងពីរ​បើ​មាន​ម្ខាង​កើត មហារីកក្រពះ នោះ​ម្ខាង​ទៀត​នឹង​ងាយ​កើត​ដែរ​។ មូល​ហេតុដែល​ធ្វើឱ្យ​កើត មហារីកក្រពះ​នេះ​មាន​ពីរ គឺ​ទី​១ មកពី ការប្រើ​សម្ភារ​ផ្ទះបាយ ដែល​គ្មាន អនាម័យ ថើប​គ្នា ប្រើ​ចង្កឹះ​តែមួយ​និង​ប្រើប្រាស់​សម្ភារ ផ្សេងទៀត​រួមគ្នា​។ មូលហេតុ​ទី​២ មកពី​ការចូល​ចិត្ត​ញ៉ាំ អាហារ​ដែល​ប្រៃ​ពេក ហឹរ​ពេក និង អាហារ​ដែល​ផ្អាប់​ទុក​យូរ​។​

៣-​ប្តី​ប្រពន្ធ​ងាយ​កើតមាន​ជំងឺ​មហា រីក​សួត​ជាមួយគ្នា​ណាស់ ព្រោះ​អ្នក​ទាំងពីរ​រស់នៅ​ក្រោម ដំបូលផ្ទះ​តែមួយ​។ នៅពេលដែល​ស្វាមី​អ្នកមាន​ទម្លាប់ ជក់បារី នោះគេ​នឹង​កើត​មហារីក​សួត​នៅ ថ្ងៃ​ណាមួយ​។ ជាពិសេស​អ្នក​ក៏​អាច​កើត ផងដែរ ព្រោះ​អ្នក​ដែល​ហិត​ផ្សែង​បារី​នោះ​ច្រើន​ងាយ កើត​មហារីក​ជាង​អ្នក ជក់​។ ម្យ៉ាងទៀត នៅពេលដែល​អ្នករស់នៅ​ក្នុង​បរិយាកាស​កខ្វក់ ពោរពេញ ទៅដោយ​ផ្សែង​ពុល ក៏​អាច​កើត​មហារីក សួត​នេះ​ផងដែរ ។​

៤-​ជំងឺមហារីក​ថ្លើម​ក៏​អ្នក​ទាំងពីរ អាច​កើត​ដូចគ្នា​ដែរ ព្រោះតែ​អ្នករស់នៅ​ជាមួយគ្នា ដោយ​អាច​ឆ្លង​ដល់​គ្នា​បាន​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ចំពោះ ជំងឺ​ទាំងឡាយ​ខាងលើនេះ ឱ្យបាន​ខ្ពស់ ទើប​មិនមាន​គ្រោះថ្នាក់ ៕ ដោយ​: health.com.kh​