ប្តី​ប្រពន្ធ​វ័យក្មេង​ត្រូវគេ​ចាប់​សម្រាត វាយ និង​បង្ខំ​ឱ្យ​ផឹក​ទឹកនោម

1434
ចែករម្លែក
  • 10
    Shares

​ប្តី​ប្រពន្ធ​ជនជាតិ​ឥណ្ឌា វ័យក្មេង​មួយគូ​ត្រូវបាន​គ្រួសារ​ខាង​ស្រី​ចាប់ពង្រត់​ដោយ​ចុង​កាណុង​កាំភ្លើង ហើយ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ដោយសារតែ​ពួកគេ​ទាំងពីរ​ហ៊ាន​រៀបការ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សាច់ញាតិ​។​

​បុរស​វ័យ ២៣ ឆ្នាំ​ត្រូវគេ​ចាប់ចង​ភ្ជាប់​នឹង​បង្គោល​ភ្លើង ហើយ​វាយដំច្រំធាក់ ចំណែកឯ​ប្រពន្ធ​របស់ ខ្លួន​អាយុ ២១ ឆ្នាំ​ត្រូវគេ​ចាប់​សម្រាត​សម្លៀកបំពាក់ ហើយ​កាត់សក់​ខ្ទេចខ្ទី​ព្រមទាំង​បង្ខំ​ឱ្យ​ពួកគេ ផឹក​ទឹកនោម​ទៀតផង​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ស្រុក​អា​លី​រ៉ា​ច​ពួ (Alirajpur) រដ្ឋ​ម៉ា​ឌី​យ៉ា ប្រា​ដេ​ស (Madhya Pradesh) ប្រទេស​ឥណ្ឌា កាលពីពេល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​ជនល្មើស​ម្នាក់​ក្នុងចំណោម​នោះ ថត​បង្ហោះ​ចែករំលែក​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឱ្យដឹងថា ប្ដី​ប្រពន្ធ​វ័យក្មេង​នេះ​បាន​ធំ​ដឹងក្តី​នៅ​ភូមិ​ជាមួយគ្នា ហើយ​បាន​រៀបការ​កាលពី​ខែឧសភា ឆ្នាំនេះ​ប្រឆាំង​បំណងប្រាថ្នា​របស់​គ្រួសារ​ខាង​ស្រី​។​

​បន្ទាប់មក កូនកំលោះ​បាន​ព្យាយាម​សម្រុះសម្រួល ដោយ​សុខចិត្ត​បង់ថ្លៃ​បណ្ណាការ (​ថ្លៃទឹកដោះ​) មាន​ពពែ ២ ក្បាល និង​ប្រាក់ ៧០.០០០ រូពី (​ប្រមាណ ១.០២០ ដុល្លារ​) ប៉ុន្តែ​គ្រួសារ​ខាង​ស្រី នៅតែ​មិន​ពេញចិត្ត​។

​ពួកគេ​បាន​រើ​ចេញពី​មូលដ្ឋាន​ដើម្បី​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​ទើបតែ​ត្រឡប់​មកលេង​ស្រុក កាលពី​សប្ដាហ៍​មុន ហើយក៏​មានរឿង​បែបនេះ​កើតឡើង​តែម្តង​៕ ប្រែ​សម្រួល​: ខុម​