ប្តី​ប្រពន្ធ ជា​ពលករ​ខ្មែរ ត្រូវ​រថយន្តបុក​កិន​ម៉ូតូ ស្លាប់ នៅ​ថៃ​

806
ចែករម្លែក

​ដោយ​: ប​.​ជ័យ​ /
​បន្ទាយមានជ័យ​: ប្តី​និង​ប្រពន្ធ ជា​ពលករ​ខ្មែរ ត្រូវ​រថយន្ត​ថៃ បុក​ស្លាប់ ខ្ទេច​សាកសព ខណៈ​ពួកគេ បាន​កំពុងបើក​ម៉ូតូឌុប​គ្នា លើទឹក​ដី​ថៃ កាលពី​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ នៅក្នុង​ស្រុក​ប្រាក់​យុទ្ធ​បាត ខេត្ត​សារ៉ាក់​បូរី ប្រទេស​ថៃ ។​

​សមត្ថកិច្ច​ថៃ និង​កម្ពុជា បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​២ ខែសីហា​ថា​: ជនរងគ្រោះ​ជា​ប្តី ឈ្មោះ ឈឿ​ប ម៉ៅ អាយុ ៣៧ ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ជឿន ចាន់​ណែ​ត អាយុ​២២ ឆ្នាំ ។ មកទល់ពេលនេះ គេ​ពុំ​ដឹងថា អាស័យដ្ឋាន​នៅ​កម្ពុជា​របស់​ពលករ​ក​ម្ពុ​ជា ទាំងពីរ​នាក់
​នោះ នៅឡើយ​។

​សមត្ថកិច្ច​ថៃ បាន​ឲ្យ​ដឹង​ទៀតថា​: នៅមុន​ពេល កើតហេតុ​នោះ ប្តី​បាន​បើក​ម៉ូតូ ម៉ាក​ហុងដា​វ៉េវ សេ​១០០ ពាក់​ស្លាក​លេខ​ថៃ បុរី​រាំ 1940 ដឹក​ប្រពន្ធ​លើផ្លូវ​ជាតិ ក៏ត្រូវ​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ ឌី​ម៉ែ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ថៃ ឈៀង​រ៉ា​យ 2610 បាន​ទៅបុក
​ម៉ូតូ​ជនរងគ្រោះ ពេញទំហឹង ធ្វើ​ឲ្យ​ជនរងគ្រោះ ស្លាប់​ទាំងពីរ​នាក់ នៅ​កន្លែង ហើយ​បែក​ខ្ទេចខ្ទីរ​សាកសព​តែម្តង ។

​ភាគី​ថៃ បាន​ទំនាក់ទំនង​ទៅ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ថៃ រង់ចាំ​ស្រាវជ្រាវ រក​សាច់ញាតិ ដើម្បី​ដឹក​ត្រឡប់មក​ស្រុកកំណើត​វិញ​៕v