ប្តី​ស្លាប់​ប្រពន្ធ​របួសស្រាល ​ដោយ​បើក​គោយន្ត​កន្ត្រៃ​ក្រឡាប់​ខ្លួនឯង​

383
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​បុរស​ម្នាក់​ជា​ប្តី​បាន​ស្លាប់​នៅនឹងកន្លែង ​និង​ប្រពន្ធ​រួម​ដំណើរ​ជាមួយ​បាន​រងរបួស​ស្រាល​ ដោយសារ​បើក​គោយន្ត​ក្រឡាប់​ខ្លួនឯង​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៩ ​ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ចំ​
​ណុ​ច​ភូមិ​រំចេក ​ឃុំ​ព្រៃ​ស្វាយ ​ស្រុក​មោង​ឫ​ស្សី​។​

លោក ​ម៉ៅ ហ៊​ត​ មេបញ្ជាការរង​មូលដ្ឋាន​អាវុធ​ហត្ថ​ស្រុក​មោង​ឫ​ស្សី​បានឲ្យដឹងថា សព​ជន​រង​​គ្រោះ​ឈ្មោះ អែល ពេះ អាយុ៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ កុប ភ័ស អាយុ​៣៥​ឆ្នាំ​ រងរបួសស្រាល​។​ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ស្រម៉​មាស​​​ ​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោង​ឫស្សី ។

សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ​ចំណែក​គោយន្ត​ប្រគល់​ឲ្យទៅ​ក្រុមគ្រួសារ​យកទៅ​ជួសជុល​ឡើងវិញ​៕B/Ha