ប្តឹង​រដ្ឋាភិបាល​អាមេរិក​ទារប្រាក់ ៦០ លាន​ដុល្លារ បន្ទាប់ពី​ក្មេង​ក្វា​តេ​ម៉ា​ឡា​អាយុ​១​ខួប​ស្លាប់ ក្រោយពី​ដោះលែង​ពី​ជំរំ​ឃុំឃាំង​បាន ៦ សប្តាហ៍​

834
ចែករម្លែក
  • 58
    Shares

​ម្តាយ​ក្វា​តេ​ម៉ា​ឡា​ម្នាក់ ដែល​កូនស្រី​របស់គាត់​បាន​ស្លាប់​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​មជ្ឈមណ្ឌល​ឃុំឃាំង​គ្រួសារ​ធំ​បំផុត​របស់​អាមេរិក បានដាក់​ពាក្យ​បណ្តឹងទាមទា​រ​សំណង ៦០ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អាមេរិក​សម្រាប់​ការស្លាប់​កូនស្រី​របស់គាត់​។​

​មេធាវី​របស់​នាង យ៉ា​ស​មីន ហ្សួ​អា​រ៉េ​ស អាយុ ២០ ឆ្នាំ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ទីភ្នាក់ងារ​អាមេរិក​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​វិច្ឆិកា បន្ទាប់ពី​កូនស្រី​អាយុ ១ ឆ្នាំ​របស់​នាង​ឈ្មោះ​ម៉ា​រី បាន​ស្លាប់​កាលពី​ខែឧសភា​។​

​មេធាវី​របស់​នាង​ហ្សួ​អា​រ៉េ​ស បាន​និយាយថា ម៉ា​រី អាយុ ១៩ ខែ បាន​វិ​វត្ត​ទៅរក​ជំងឺ​ផ្លូវដង្ហើម ខណៈដែល​កូន​និង​ម្ដាយ​របស់​នាង​ត្រូវបាន​ឃុំខ្លួន​នៅ​មជ្ឈមណ្ឌល​លំនៅដ្ឋាន​គ្រួសារ​តិច​សាស​ខាងត្បូង​នៅ​ទីក្រុង​ឌី​ល​ឡេ រដ្ឋ​តិច​សាស​។ ក្មេងស្រី​នេះ​បាន​ស្លាប់​នៅ ៦ សប្តាហ៍​ក្រោយ នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ​។​

​បន្ទាប់ពី​ត្រូវបាន​ដោះលែង ម៉ា​រី​មាន​អាកា​រៈ​ក្អក ក្អួត​និង​ក្ដៅខ្លួន​ខ្លាំង ហើយ​បាន​ផ្ទេរ​ទៅ​មន្ទីរពេទ្យ​២​ផ្សេងគ្នា​ប៉ុន្តែ​បាន​ស្លាប់​នៅ​ថ្ងៃទី ១០ ខែឧសភា​ឆ្នាំ ២០១៨​។ ពួកគេ​បាន​ចោទប្រកាន់​ទីភ្នាក់ងារ​អន្តោប្រវេសន៍​និង​គយ​របស់​អាមេរិក ដែល​ដោះលែង​អ្នក​ទាំង​២ ខណៈដែល​ម៉ា​រី​កំពុង​ឈឺ​។​

​នាង​ហ្សួ​អា​រ៉េ​ស​និង​កូនស្រី​របស់​នាង​ត្រូវបាន​គេ​ចាប់ខ្លួន​នៅពេល​ឆ្លងកាត់​ទន្លេ​រី​យ៉ូ​ហ្គ្រែ​ន​កាលពី​ខែមីនា​ឆ្នាំ ២០១៨ ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក ខណៈ​ព្យាយាម​ទៅ​ជួបជុំ​ជាមួយ​ម្តាយ​របស់​ហ្សួ​អា​រ៉េ​ស នៅក្នុង​រដ្ឋ​ញូ​វ​ជើ​ស៊ី​៕ ដោយ៖ កញ្ញាដាលីស

មេធាវី​របស់​នាង យ៉ា​ស​មីន ហ្សួ​អា​រ៉េ​ស អាយុ ២០ ឆ្នាំ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​ទីភ្នាក់ងារ​អាមេរិក​ជាច្រើន​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​វិច្ឆិកា បន្ទាប់ពី​កូនស្រី​អាយុ ១ ឆ្នាំ​របស់​នាង​ឈ្មោះ​ម៉ា​រី បាន​ស្លាប់​កាលពី​ខែឧសភា
#