ប្តូរ​តំណែង​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

285
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: មន្ត្រីនគរបាល​ច្រកទ្វារ កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​១២​សីហា​២០១៩​នេះ មាន​រៀបចំ​ប្រកាស​ផ្លាស់ប្តូរ​តំណែង​នាយប៉ុស្តិ៍ នគរបាល​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ លោក​វរសេនីយ៍ឯក កៅ សា​ណា​រ៉ា ឲ្យ​ទៅ​ទទួល​តំណែង​ថ្មី​ជា​នាយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​វិញ ជំនួស​លោក​វរសេនីយ៍ឯក អ៊ុក ឡុង ដែល​ប្តូរ​ភារកិច្ច​ថ្មី ទៅជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១​។

​ចំពោះ​តំណែង​នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារ កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ថ្មី គឺ​ប្រគល់​ភារកិច្ច​ជូន​លោក​វរសេនីយ៍ឯក គង់ ឡងឌី ដែល​ផ្ទេរ​ភារកិច្ច​ពី​នាយរង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​។​

​ការផ្លាស់ប្តូរ​តំណែង​នេះ ធ្វើឡើង​តាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ​៕ ល​