ប្រកាសក្រុមការងារចុះជួយក្រុងបាត់ដំបងសម្រាប់អាណត្តិក្រោយ

828
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំជាន់ទី៣នៃសាលាខេត្តបាត់ដំបងស្ថិតក្នុងក្រុមទី៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានរៀបចំពិធីប្រកាសក្រុមការងារដើម្បីចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
កម្ពុជាក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក អ៊ឹង ភារុណ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធិភូមិភាគ៥ រួមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាត់ដំបង ។

ចូលរួមក្នុងឱកាសនោះដែរមានអនុប្រធានសមាជិក សមាជិការក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្ត ក្រុង ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនឃុំទាំង១០សង្កាត់និងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធាផ្នែកសឹករងក្រុង ចូលរួមប្រហែល300នាក់៕B/