ប្រកាសផ្ទេរ តែងតាំង និង​ចូលកាន់មុខតំណែងព្រះរាជអាជ្ញា​នៃអយ្យការអមសាកាដំបូងខេត្ត​កំពង់ឆ្នាំង

127
ចែករម្លែក

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅសាលាខេត្តខេត្តកំពង់ឆ្នាំង មានធ្វើពិធីប្រកាសផ្ទេរ តែងតាំងនិងចូលកាន់តំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ពិធីបានប្រព្រឹតទៅក្រោនអធិបតីភាពឯកឧត្តមអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុង ស្រុក លោក លោកស្រីជាប្រធាន អនុប្រធាន មន្ទីរ អង្គភាពក្នុងខេត្តកំពង់ឆ្នាំង ជាច្រើនរូប។

យោងតាមព្រះរាជក្រិត្យលេខ នស/រកត/០២២០/២១២ បានត្រាស់បង្គាប់តែងតាំងនិងផ្ទេរមុខតំណែងលោកអិត សុធា ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មកជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង៉ឆ្នាំង ។ ដោយឡែកឯកឧត្តមយូ ទិត្យវឌ្ឍន: ត្រូវបានព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាអគ្គព្រះអាជ្ញារង នៃមហាអយ្យការអមសាកលាឧទ្ធរព្រះស៊ីហនុ៕/B