ប្រកាស​ក្រើនរំលឹក​ពី​សុ​វត្តិភាព​លើ​ដែនសមុទ្រ​ខណៈ​ប្រជា​នេសាទ​កំពុង​ដាច់បាយ​ដោយសារ​ខ្យល់ព្យុះ​

1187
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​អាជ្ញាធរខេត្ត​ព្រះសីហនុ បានប្រកាស ក្រើនរំលឹក​ដល់​ក្រុមហ៊ុន​ទូក ដឹក​ភ្ញៀវ​ទេសចរណ៍ ឆ្លង​សមុទ្រ ឲ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ដើម្បី​សុ​វត្តិភាព ដល់​ភ្ញៀវ​ខណៈដែល លើ​ផ្ទៃសមុទ្រ​កម្ពុជា កំពុង​ទទួលរង​នូវ​សម្ពាធ ទាប កើតមាន​ភ្លៀង​ព្យុះ​សមុទ្រ​រលក​ធំៗ ។​

​ការប្រកាស​នោះបាន​បញ្ជាក់ថា​ក្នុងករណី​ចាំបាច់​គួរ​ផ្អាក​ជា​បណ្តោះអាសន្ន ពិសេស​ប្រភេទ​ទូក​តូចៗ ក្រៅពីនេះ​ទូក​នេសាទ​ក៏ត្រូវ​បានប្រកាស​ឱ្យ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ផងដែរ​ដើម្បី​បង្ការ​ពី​គ្រោះថ្នាក់​លិច​ទូក ។​ក្នុងនោះ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​ទទួលបញ្ជា​ឱ្យនៅ​ប្រចាំការ​ពិនិត្យមើល​ស្ថានភាព​ទូទៅ តាម​ផែ​ទូក​ទេសចរណ៍​ផងដែរ​។​

​អាជ្ញាធរ​បានដាក់​ការប្រកាសអាសន្ន​បែបនេះ បានធ្វើ​ឡើង​នៅតាម​កំពង់ផែ​ទូក​នេសាទ​និង​ទូក​ទេសចរ​កាលពី​រសៀល​ថ្ងៃទី ១៦​ខែកញ្ញា​ឆ្នាំ​២០១៨ ។​ទាក់ទិន​និង​បាតុភាព ខាងលើ ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ ប្រភេទ​ទូក​តូចៗ បាន​ត្អូញត្អែ​ថា នា​រដូវ វស្សា​ឆ្នាំនេះ​អាកាសធាតុ​ប្រែ​ប្រួស ខុសពី​ឆ្នាំមុនៗ កើតមាន​ព្យុះ​រលក ជា​បន្តរ​បន្ទាប់ ធ្វើ​ឲ្យ​ពួកគាត់​មានការ​អាក់ខាន ប្រកប​របរ​នេសាទ និង​ក៏មាន​បញ្ហារ​ប្រឈម​ចំពោះ​ជីវភាព​ផងដែរ​។​

​បញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ទីក្រុង​ព្រះសីហនុ​បាន​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​ធ្លាប់​ជួប ក្នុងអំឡុងពេល​ជាង​៣០​ឆ្នាំកន្លងមក ៕S/​