ប្រកាស​ចូលកាន់​ដំណែង​នាយក​និង​នាយករង​វិទ្យាល័យ​អង្គរ​

405
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: នាយក​និង​នាយករង​មួយរូប​ទៀត ត្រូវបាន​ប្រកាស​អោយចូល​កាន់ដំណែង​នា​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​សាលប្រជុំ​វិទ្យាល័យ​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ការប្រកាស​អោយចូល​កាន់ដំណែង​ជានា​យក គឺ​ជំនួស​នាយក​វិទ្យាល័យ​ចាស់​ដែល​ត្រូវបាន​ផ្លាស់​ទៅកាន់​ជា​អភិបាលរង​ស្រុក ។​

​យោងតាម​ដីការ​របស់​សាលាខេត្ត​សៀមរាប ត្រូវបានតែងតាំង​លោក លី វណ្ណៈ ឋានន្តរ​ស​ក្កិ​គ្រូបង្រៀន​ថ្នាក់​ឧ​ត្ត​ម​ដើមខ្សែ​ថ្នាក់​លេខ​១ ជា​នាយក​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប​។ លោក លី វណ្ណៈ មុន​តែងតាំង​ជានា​យក​គឺ​លោក​ជា​នាយករង​វិទ្យាល័យ​១០​មករា​។​ដោយឡែក​លោក តាំង សុខ​ហួត ឋានន្តរ​ស​ក្កិ​គ្រូបង្រៀន​ថ្នាក់​ឧ​ត្ត​ម ថ្នាក់​លេខ​៣ ជា​នាយករង​វិទ្យាល័យ​អង្គរ​ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះ លោក លី វណ្ណៈ ដែលជា​នាយក​ថ្មី​បាន​ឡើង​ប្តេជ្ញាចិត្ត ដោយ​សន្យា​ធ្វើការ​សាមគ្គីភាព​ផ្ទៃក្នុង អោយបាន​ល្អ​និង​បាន​សន្យា​កែលំអរ​បរិស្ថាន​ទូទៅ​នៅក្នុង​សាលា ជាពិសេស​រៀបចំ​ក្រាល​ការ៉ូឡា​នៅខាងមុខ​របង​វិទ្យាល័យ អោយ​បានល្អ​ឡើងវិញ​។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាងអោយ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​លើកឡើងថា នេះ​គឺជា​ការតែងតាំង​បំពេញបន្ថែម​ចំពោះ​ថ្នាក់ដឹកនាំ​វិទ្យាល័យ​តែប៉ុណ្ណោះ ដើម្បី​ប្រសិទ្ធភាព​ការងារ​។​

​លោក​អភិបាលរង​ខេត្ត​ក៏បានផ្តល់​អនុសាសន៍​មួយចំនួន ដល់​នាយក​និង​នាយករង​ថ្មី អោយ​ខិតខំ​បំពេញការងារ​អោយបាន​ល្អ ជាពិសេស​ត្រូវ​កំណត់ពេល​ប្រជុំ​អោយបាន​ទៀងទាត់ និង​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង ហើយ​បើ​មាន​បញ្ហា​កើតឡើង​ត្រូវ​យកមក​ដាក់​លើ​តុ ដើ​ម្ប​ឍី​ជជែក​គ្នា​៕