ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​ចន្ទ្រា​

359
ចែករម្លែក

​ដោយ​: វ៉ៃ​កូ​
ស្វាយរៀងៈ
លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​មានប្រសាសន៍ថាៈ គណៈបញ្ជាការ ឯកភាព ស្រុក​ត្រូវ ដឹកនាំ អាជ្ញាធរ មូលដ្ឋាន កងកម្លាំង មាន សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ឲ្យ បង្កើន ការ ថែរក្សា ការពារ សន្តិសុខ និង សណ្តាប់ធ្នាប់ សាធារណៈ ក្នុង ក្របខណ្ឌ ស្រុក​ទាំងមូល ដោយ ត្រូវ យកចិត្តទុកដាក់ លើ វិធាន ការសំខាន់ៗ ក្នុងនោះ ត្រូវ ជំរុញ លើកទឹកចិត្ត ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន ឲ្យ ចូលរួម អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ដើម្បី រួមគ្នា បង្ការ ទប់ស្កាត់ នៅតាម មូលដ្ឋាន រៀងៗ ខ្លួន ជាពិសេស​ករណី​ក្មេង​លង់ទឹក​ដែលជា​បញ្ហា​ប្រឈម​មួយ​ដែល​តែង​កើតមានឡើង​នៅតាម​បណ្ដាល​ឃុំ​ក្នុងស្រុក បង្ក្រាប់​បទល្មើស គ្រឿងញៀន ខុសច្បាប់ ការជួញដូរ មនុស្ស សកម្មភាព លួច ឆក់ ប្លន់ និង ល្បែងស៊ីសង ខុសច្បាប់ បន្ត​លើកកម្ពស់​ការពង្រឹង​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ពិសេស​សុវត្ថិភាព​ចរាចរ ដោយ​ត្រូវ​ផ្តល់​លើ​ការផ្សព្វផ្សាយ​អប់រំ ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ គ្រប់ មូលដ្ឋាន ក្នុងស្រុក​។​

​លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​ល​លោក​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាស្រុក​ចន្ទ្រា​។​

​លោក អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្តទៀតថា ក្នុងនាម លោក​អភិបាលខេត្ត សូម​សំដែង​នូវ​ការអបអរសាទរ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ សមាជិក សមាជិកា ក្រុមប្រឹក្សា ស្រុក​ចន្ទ្រា​ដែល ត្រូវបាន តំណាង ប្រជាពលរដ្ឋ ដែលជា សមាជិក សមាជិការ ក្រុមប្រឹក្សាឃុំ ដែលជា អង្គ បោះឆ្នោត បាន បោះឆ្នោត ផ្តល់ សេចក្តីទុកចិត្ត ដើម្បី បន្ត ដឹកនាំ ស្រុក ឲ្យ កាន់ រីកចម្រើន លើ គ្រប់ វិស័យ ថែមទៀត ម្យ៉ាងវិញទៀត​ការពង្រឹង សាមគ្គីភាព ឯកភាព ផ្ទៃក្នុង ក្រុមប្រឹក្សា គណៈ អភិបាល មន្ត្រីរាជការ និង កងកម្លាំង មាន សមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ដោយ ឈរលើ មូលដ្ឋាន លើកកម្ពស់ ប្រសិទ្ធភាព ការងារ ការគោរព ច្បាប់ គោលការណ៍ នានា របស់ រដ្ឋ និង ពង្រឹង របៀបរបប ធ្វើការ ដើម្បី លើកកម្ពស់ ការ ទទួលខុសត្រូវ និង ភាពជា ម្ចាស់​របស់ មន្ត្រី នៅក្នុង បំពេញ តួនាទី​ភារកិច្ច របស់ខ្លួន សំដៅ អភិវឌ្ឍ មូលដ្ឋាន និង ឆ្លើយតប ចំពោះ តម្រូវការ របស់ ប្រជាពលរដ្ឋ គឺ ធ្វើ ឲ្យ យើង សម្រេច គោលដៅ មូលដ្ឋាន មានការ អភិវឌ្ឍ និង ជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​។

​សូមបញ្ជាក់​ផងដែរ​ថាៈ ក្រុមប្រឹក្សា​ស្រុក​ចន្ទ្រា​ដែល​ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង នាពេលនេះ​មាន​ចំនួន​១៥​នាក់​ក្នុងនោះ​ស្ត្រី​ចំនួន​២​នាក់​៕ ល​