ប្រកាស​ចូលកាន់​តំណែង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​

1629
ចែករម្លែក

(​បាត់ដំបង​) ៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​សាលប្រជុំ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​មាន​រៀប​​ចំ​ពិធី​ផ្ទេរ​ប្រកាស​តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ថ្មី ព្រមទាំង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​សេនាធិការដ្ឋាន និង​សមិទ្ធផល​នានា​ក្នុង​បញ្ជាការដ្ឋាន​ទាំងមូល​ផងដែរ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ត្រូវ​ផ្ទេរ​ភារកិច្ច​និង​តួនាទី​ទៅជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​​ផ្ទៃ​ប្រទេស និង​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ ដែល​អតីត​ជា​មេបញ្ជាការ​នៅ​ខេត្តកំពង់ឆ្នាំង ចូលកាន់​នាទី​នេះ​ជំនួស​វិញ​៕​ដោយ​៖​វាសនា​