ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង​ស្វាយរៀង​

990
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលក្រុង និង​នាយក​រដ្ឋបាល​សាលាក្រុង​ស្វាយរៀង នៅ​សាលប្រជុំ​សាលាក្រុង​ស្វាយរៀង​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត មានប្រសាសន៍ថា ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ធម្ម​តា ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ ស្របទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយ លោក ណុប ចំរើន ត្រូវបានតែងតាំង​ជា​អភិបាលក្រុង ជំនួស​លោក យូ ប៊ុន​នី អតីត​អភិបាលក្រុង ដែល​ទើប​ចូលនិវត្តន៍​កាលពីពេល​ថ្មីៗ​នេះ​, លោក ជួន ចាន់​ឫទ្ធី ជា​អភិបាលរងក្រុង និង​លោក ភឹម ថា ជា​នាយ​រដ្ឋបាល​សាលាក្រុង​៕ ល​