ប្រកាស​ដាក់ឱ្យ​ដំណើរការ ប្រើប្រាស់​កាត​ទូទាត់​ប្រាក់ តាម​អេ​ឡិច​ត្រ​និក វី​ង លើ​រថយន្តក្រុង​សាធារណៈ​

904
ចែករម្លែក

 

ដោយ៖រ៉ាម៉ន

​ភ្នំពេញ​៖ ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​គិត ម៉េង

ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​ធនារ​ឯកទេស​វី​ង នៅ​ព្រឹ​ក​ថ្ងៃទី​១៩​មិថុនា​នេះ​នៅលើ​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ បាន​នឹង​កំពុង​អញ្ជើញ​ជា​អធិបតេយ្យភាព ប្រកាស​ដាក់អោយ​ដំណើរការ ប្រើប្រាស់​កាត​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រ​និក​លើ​រថយន្តក្រុង​សាធារណៈ នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​ប្រើប្រាស់​សេវា​នេះ​។​
​គួរ​បញ្ជាក់ថា ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង កាលពីពេល​ថ្មីៗ​នេះ តំណាង​អង្គការ​ចៃ​កា បាន​លើកឡើងថា សេវា​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថយន្តក្រុង​ក្នុង​មួយឆ្នាំ​ដឹកជញ្ជូន​អ្នកដំណើរ បាន​ប្រមាណ​៣​លាន​នាក់ ក្នុងនោះ​អ្នកដំណើរ​ដែល​បង់​សេវា​ចំនួន​ជា ង​១​លាន​នាក់​និង​អ្នក​មិន​បង់​សេវា ដូចជា​មនុស្ស​ចាស់ជរា ជនពិកា កម្មករ កម្មការិនី​រោងចក្រ​និង​សិស្សានុសិស្ស​ជាដើម​មាន​ចំនួន​ជាង​១​លាន​នាក់​ដូចគ្នា ។​
​តំណាង​រដ្ឋាករ​ស្វយ័ត​អ្នកដំណើរ​រាជធានី​ភ្នំពេញ ធ្លាប់​​បាន​បញ្ជាក់ថា គោលបំណង​នៃ​ការបង្កើត​រថយន្តក្រុង​ឡើង​នេះ គឺ​ដោយសារតែ​កំណើនប្រជាជន ជាមួយ​កំណើន​យានយន្ត​កើនឡើង​ខ្ពស់ ទើប​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី សម្រេច​បង្កើតអោយមាន​រថយន្តក្រុង​នេះ​ឡើង​នៅ​ថ្ងៃទី​០១ កញ្ញា​២០១៤ ដោយមាន​រថយន្ត​៥៧​គ្រឿង ។
ក្រោយមកទៀត​ពោលគឺ​ក្រោយពី​ទទួល​អំណោយ​រថយន្តក្រុង​១០០​គ្រឿង​ពី​ប្រទេស​ចិន​ធ្វើអោយ​កំណើន​ខ្សែ​រត់​កើន​ឡើងដល់​៨​ខ្សែ​ដោយ​ក្នុង​១​ថ្ងៃ មាន​អ្នកជិះ​ចាប់ពី​២០០០០​នាក់​ទៅ​២១០០០​នាក់ ដែល​អាច ដោះស្រាយ ការកកស្ទះ​ចរាចរ បរិស្ថាន និង​ធ្វើអោយ​ក្រុងមាន​ភាព​ស៊ី​វិ​ល័យ ដល់​ភ្ញៀវទេសចរ​មួយកម្រិត​ថែមទៀត​។​ម្យ៉ាងវិញទៀត​​ការដឹកជញ្ជូន​អ្នកដំណើរ​តាម​រថយន្តក្រុង​នេះ​កាត់បន្ថយ ហានិភ័យ​នៃ​ការគ្រោះថ្នាក់​បាន​ច្រើន មាន​ផាសុខភាព ស្រប​ពេលដែល​រាជធានី​ភ្នំពេញ​កំពុង​អភិវឌ្ឍ​រីកចំរើន ៕​