ប្រកាស​តែងតាំង​ជា​អនុប្រធាន​មន្ទីរ និង មន្ត្រី​៨​នាក់​ជា​ប្រធាន អនុប្រធាន​ការិយាល័យ នៃ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​

772
ចែករម្លែក
លោកហឹងចូច(រូបខាងស្តាំ)តែងតាំងចាអនុប្រធានមន្ទីរព័ត៌មានខេត្ត

​ដោយៈ​សន​សក្កដា​/​កំពង់ឆ្នាំងៈ មន្ត្រី​មួយរូប​ត្រូវបានតែងតាំង​ជា​អនុប្រធាន​មន្ទីរ និង​ប្រាំ​បីនាក់​ ​តែងតាំង​ជា​ប្រធាន អនុប្រធាន​ការិយាល័យ នៃ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ។​ពិធី​ប្រកាស​តែងតាំង​និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ព័ត៌មាន​ខេត្ត​
​កំពង់ឆ្នាំង​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ ។​


​យោងតាម​ដីកា របស់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង លេខ​០៩៦/១៩ ដក​.​ត​ត ចុះ​ថ្ងៃទី​
២៤ ខែឧសភា ឆ្នាំ​២០១៩ ស​ម្រ​ច​តែងតាំង​លោក​ហឹ​ង ចូ​ច ដែល​ពីមុន​នេះ​ជា​ប្រ​
​ធាន​ការិយាល័យ​ទូរទស្សន៍ ជា​អនុ​ធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​។ ដោយឡែក​មន្ត្រី​ប្រាំបី​នាក់​ផ្សេងទៀត ត្រូវបានតែងតាំង​និង ប្រគល់​ភារកិច្ច ជា​ប្រធាន និង អនុប្រធាន​ការិយាល័យ នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង ។​


​លោក​ហឹ​ង ចូ​ច អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ដែល​ទើបនឹង​ទទួលបាន​ការ​តែង​
​តាំង​ថ្មី បានធ្វើ​ការប្តេជ្ញាចិត្តថា នឹង​ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​អោយបាន​ល្អ និង ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ដែល​ថ្នាក់លើ​ប្រគល់ជូន អោយ​
​មាន​ប្រសិទ្ធិភាព រួមចំណែក​ជម្រុញ​វិស័យ​ព័ត​មាន​ឲ្យ​កាន់​ប្រសើរឡើង ឆ្លើយ​
​តប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ក្រសួង​ព័ត៌មាន ។​


​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង បាន​ជំរុញ​ដល់​លោក​អនុប្រធាន​មន្ទីរ​និង​ថ្នាក់ដឹកនាំ​កា​រិ​យា​ ​ល័យ ដែល​ទើប​នឹង​តែងតាំង​ថ្មី​ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​ខិតខំ​បំពេញ​ ​ភារកិច្ច​ឲ្យ​បានល្អ ក្នុងការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​។
​លោក​ប្រធាន​មន្ទីរ បាន​បន្តថា ការធ្វើ​កំ​ ​ណែ​ទម្រង់ មាន​សារសំខាន់​ណាស់ ចំ​ ​ពោះ​​មន្ត្រីរាជការ​ពិសេស​គឺ​ការលុបបំបាត់​ភាព​អសកម្ម លុបបំបាត់​អំពើពុករលួយ និង​មាន​តម្លាភាព​ចំពោះ​មន្ត្រីរាជការ ហើយ​ត្រូវ​សហការគ្នា​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​មន្ទីរ ថ្នាក់​នាំ​ការិយាល័យ​ដើម្បី​ឈានទៅ​សម្រេចបាន​ផែនការ​សកម្មភាព​ហើយ​ទទួលបាន​សូ​ចនករ​មួយប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​៕​សរន​